ប្រទេសឥណ្ឌា៖ ខណៈដែលជំងឺកូវីដ-១៩ បានឆ្លងរីករាលជាសកលលើប្រទេសជាង១០០ បានធ្វើឲ្យមនុស្សរាប់សែននាក់បានឆ្លងជំងឺនេះ និងស្លាប់ក៏មិនតិចនាក់ដែរ រហូតមានមេដឹកនាំប្រទេសមួយចំនួន បានសម្រេចចិត្តប្រកាសដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាមានអាសន្ន និងហាមពលរដ្ឋមិនឲ្យចេញពីផ្ទះដើរហើរតាមទំនើងចិត្តបានឡើយ។

ដោយឡែក នៅប្រទេសឥណ្ឌា ក៏បានប្រកាសដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាមានអាសន្នដែរ ដោយតម្រូវឲ្យពលរដ្ឋចំនួន១៣០០លាននាក់ មិនឲ្យចេញពីផ្ទះក្នុងរយៈពេល៣សប្តាហ៍ស្មើនឹង២១ថ្ងៃ ដើម្បីបង្ការការរីករាលឆ្លងជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើង ៥១៩ករណី ក្នុងនោះ ១០នាក់បានស្លាប់។

ក្រោយពីរដ្ឋាភិបាលឥណ្ឌា ប្រកាសដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាមានអាសន្ន សមត្ថកិច្ចប៉ូលិស បានប្រើវិធានក្តៅ ដោយកាន់ព្រនង់ម្នាក់ឈរតាមផ្លូវ រង់ចាំទទួលពលរដ្ឋណា ដែលមានថ្លើមធំពាសមេឃ ហ៊ានល្មើសបម្រាមដើរហើរចេញពីផ្ទះ ។


យោងតាមរយៈវីដេអូឃ្លីបមួយបានបង្ហាញថា ប៉ូលិសឥណ្ឌាបានយកដំបងវាយលើពលរដ្ឋ ដែលហ៊ានចេញពីផ្ទះ ធ្វើដំណើរតាមដងផ្លូវជាច្រើនព្រនង់ និងតម្រូវឲ្យមកក្រោយត្រឡប់ទៅផ្ទះវិញ។
សូមប្រិយមិត្តទស្សនាវីដេអូឃ្លីបរបស់ប៉ូលិសឥណ្ឌា យកព្រនង់វាយពលរដ្ឋដែលចេញពីផ្ទះដូចខាងក្រោម៖