ការមានផ្ទៃពោះបានធ្វើឲ្យមានអារម្មណ៍ថាធុញថប់និងចង់ញាំអាហារប្លែកៗទៅតាមចំណង់របស់មេលីន។ក្នុងចំណោមអាហារផ្សេងៗទាំងនោះមានត្រីធូណាជាអាហារសមុទ្រមួយប្រភេទដែលស្រ្តីមានផ្ទៃពោះតែងតែចង់ញាំវា។ប៉ុន្តែបានត្រឹមខកចិត្តតែប៉ុណ្ណោះព្រោះត្រីធូណាជាអាហារដែលត្រូវបានហាមឃាត់នៅពេលមានផ្ទៃពោះ។​វាក៏អាចមានសុវត្ថិភាពដែរប្រសិនបើញាំត្រីធូណាមានកម្រិតត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ។ត្រីធូណាមានកម្រិតជាតិបារ៉តទាបដែលអនុញ្ញាតឲ្យញាំបានពេលមានផ្ទៃពោះ។ម្យ៉ាងទៀតការប្រើប្រាស់ត្រីធូណាលើសអាចនិងមានជាតិពុលព្រោះវាជាប្រភពសំខាន់នៃមេទីលដែលបង្កគ្រោះថ្នាក់ដល់អ្នកមានផ្ទៃពោះបាន។
ការញាំត្រីធូណាបានត្រឺមត្រូវអំឡុងពេលមានផ្ទៃពោះនិងមិនមានផលប៉ះពាល់អ្វីដល់ទារកទេព្រោះត្រីនេះមានគុណប្រយោជន៍អាហាររូបត្ថម្ភដ៏សំខាន់។

បើយោងទៅតាមរដ្ធបាលចំណីអាហារនិងឪសថអាមេរិកបាននិយាយថាត្រីធូណាអាចផ្ដល់សារៈប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះដូចជា៖
»ជួយផ្កត់ផ្គង់រាងកាយដោយផ្ដល់ប្រូតេអុីនខ្ពស់
»ជួយផ្ដល់សារធាតុរ៉ែវីតាមីនDនិងអាស៊ីខ្លាញ់អូមេហ្គាបីដែលជម្រុញដល់ការលូតលាស់ទារក
»អូមេហ្គាបីជួយក្នុងការអភិវឌ្ឍខួរក្បាលភ្នែកនិងសសៃប្រសាទទារក។
ប្រភព៖Momjunction