រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន ស្ដ្រីជន​សង្ស័យ​ម្នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​ជាង​កន្លះ​គីឡូក្រាម នៅ​ចំណុច​ទល់មុខ​ផ្សារ​ដើម​គរ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បើ​តាម​លោក ស្រី សុវណ្ណ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានអោយ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២១ មីនា ២០២០​នេះ​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន មានឈ្មោះ ឃ​ន ស្រី​នាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ដោយ​កម្លាំង​ជំនាញ​ដកហូត​បាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​៥៩៨.៨១​ក្រាម ។

បច្ចុប្បន្ន ស្ដ្រីជន​សង្ស័យ កម្លាំង​ជំនាញ​កំពុង​សួរនាំ រកមុខ​សញ្ញា​ដែល​ពាក់ព័ន្ធ ដូច​ជា​មេ​ក្លោ​ង បក្ខពួក ៕