អ្នកប្រហែលជាធ្លាប់លឺក្មេងជំទង់និងមនុស្សពេញវ័យមួយចំនួនត្អូញត្ងែពីក្លិនខ្លួនមិនល្អរបស់ពួកគេ។ប៉ុន្តែតើអ្នកបានដឺងទេថាកូនតូចរបស់អ្នកអាចនិងមានក្លិនខ្លួនមិនល្អដែរ?តើនៅពេលដែលទារកមានក្លិនខ្លួនមិនល្អអាចទាមទារការព្យាបាលដែរទេ?អត្ថបទខាងក្រោមនេះនិងប្រាប់អ្នកពីប្រភេទក្លិនខ្លួនផ្សេងៗគ្នារបស់ទារកក្នុងករណីមួយចំនួនដូចជា៖
១.ក្លិនទឹកដោះគោ(Milky Odor)៖ជារឿយៗទារកមានក្លិនទឹកដោះគោ។ក្លិនខ្លួនទារកនិងមិនមានទៀតទេប្រសិនបើទារកកាត់បន្ថយការទទួលទានទឹកដោះគោ។
២.ក្លិនជូរ(Sour Odor)៖ទារកអាចនិងមានក្លិនមិនល្អជាពិសេសនៅពេលក្អួតឬមានធូលីជាប់និងដៃ។ការកង្វះអនាម័យផ្ទាល់ខ្លួនអាចបណ្តាលឲ្យមានការឆ្លងមេរោគផ្សិតនិងរលាកក្រហមបាន។

ទាំងនេះជាវិធីសាស្ត្រមួយចំនួនដើម្បីបំបាត់ក្លិនមិនល្អពីទារកបាន៖
»ត្រូវយកចិត្តទុកដាក់ក្នុងការលាងសម្អាតផ្នត់កនិងដៃទារកឲ្យបានស្អាត
»ត្រូវជូតខ្លួនទារកឲ្យស្ងួតបន្ទាប់ពីងូតទឹកហើយ
»ត្រូវលាបម្សៅឲ្យទារកដើម្បីបំបាត់ក្លិនខ្លួននិងកាត់បន្ថយការបែកញើស
»ត្រូវលាងសម្អាតផ្ទៃមុខនិងជូតកទារកឲ្យបានស្អាតបន្ទាប់ពីញាំអាហាររួច
»ត្រូវពាក់ស្រោមជើងនិងស្បែកជើងដែលស្ងួតល្អឲ្យទារក។
ប្រភព៖Momjunction