ផ្សិតគឺមិនមែនជាបន្លែហើយក៏មិនមែនជាផ្លែឈើដែរ។វាជាប្រភេទផ្សិតអាចញាំបានដែលមានដុះក្នុងព្រៃឈើឬវាលស្មៅ។ផ្សិតភាគច្រើនមានរាងធំសំប៉ែតនិងមានពណ៍សដែលមានសារធាតុចិញ្ចឹមសំខាន់ៗ។

ខាងក្រោមនេះនិងប្រាប់អ្នកថាហេតុអ្វីបានជាផ្សិតមានសារៈសំខាន់សម្រាប់កុមារ៖
១.ជួយជម្រុញឲ្យមានកម្រិតវីតាមីនD(Boosts Vitamin D Levels)៖ផ្សិតជាប្រភពដែលសម្បូរវីតាមីនD។កុមារភាគច្រើននិងទទួលរងនៃការកង្វះជាតិវីតាមីនDដើម្បីធានាបានថាកុមារមិនខ្វះជាតិវីតាមីនDផ្ដល់ផ្សិតជាជម្រើសល្អ។
២.ជួយឲ្យការរំលាយអាហារមានភាពងាយស្រួល(Enhances Metabolism)៖ការទទួលទានផ្សិតបានត្រឹមត្រូវនិងជួយឲ្យកុមាររំលាយអាហារបានល្អ។ផ្សិតសម្បូរវិតាមីនB12ផូស្វររួនិងសារធាតុចិញ្ចឹមផ្សេងៗទៀត។
៣.សម្បូរជាតិដែក(Rich in iron)៖ផ្សិតសម្បូរដោយជាតិដែកដែលជួយបង្កើតកោសិកាឈាមថ្មីក្នុងការផ្គត់ផ្គង់អុកស៊ីសែនទៅផ្នែកផ្សេងៗ។
៤.ជម្រុញភាពសុាំ(Boosts Immunity)៖ការសិក្សាមួយរបស់សង្គមអាមេរិចនៃអាហាររូបត្ថម្ភបាននិយាយថាផ្សិតអាចគ្រប់គ្រងប្រព័ន្ធភាពសុាំបាន។ប្រព័ន្ធភាពសុាំខ្លាំងគឺចាំបាច់ណាស់ក្នុងការលូតលាស់និងជួយការពារជម្ងឺទូទៅ។
៥.ជួយប្រឆាំងសារធាតុអុកស៊ីតកម្ម(Rich Source of Antioxidants)៖ផ្សិតជាប្រភពដ៏ល្អក្នុងការប្រឆាំងសារធាតុអុកស៊ីតកម្ម។សារធាតុប្រឆាំងអុកស៊ីតកម្មជួយឲ្យស្បែកមានសុខភាពល្អនិងជួយការពារជម្ងឺ។
៦.សម្បូរជាតិកាល់ស្យូម(Calcium Rich)៖ក្រៅពីវីតាមីនDផ្សិតក៏សម្បូរទៅដោយជាតិកាល់ស្យូមផងដែរ។ជាតិកាល់ស្យូមខ្ពស់ក្នុងផ្សិតនិងជួយឲ្យកុមារមានការលូតលាស់និងរឹងមាំ។កាល់ស្យូមរំញោចដោយការស្រូបជាតិដែក។
ប្រភព៖Momjunction