យោងតាមហ្វេសប៊ុកផេករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ថា« បច្ចប្បន្នភាព ម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី៩ មីនា ២០២០ : ប្រទេសយើងបានរកឃើញករណីជំងឺCOVID-19 សរុបចំនួន២ករណី៖

– ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
– ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
– អ្នកប៉ះផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺជនជាតិជប៉ុន និងជនជាតិខ្មែរ អវិជ្ជមានទាំងអស់ តែត្រូវបន្តតាមដានបង្រ្គប់១៤ថ្ងៃ
– សេចក្តីសន្និដ្ឋានរួមរបស់ មន្រ្តីជំនាញអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា: មិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ទូទាំងប្រទេសយើងបានធ្វើតេស្ត សរុបទាំងអស់ចំនួន៤៦២ករណី។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥»៕