កាលពីថ្ងៃចន្ទទី ៩ មីនា ២០២០ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានចេញសេចក្តីសម្រេចដាក់ពិន័យទៅលើប្រជាពលរដ្ឋរបស់ខ្លួន
ទាំងឡាយណាដែលលាក់បាំងព័ត៌មានទាក់ទងទៅនឹងសុខភាពនិងព័ត៌មានលម្អិតពីការធ្វើដំណើរនៅឯចំណុចត្រួតពិនិត្យច្រកចូលព្រំដែនជាពិសេសការវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់។

ប្រសិនបើរកឃើញពលរដ្ឋណាលាក់ព័ត៌មានដូចមានចែងខាងលើនេះ នឹងត្រូវពិន័យចំណួន៥០០០.០០០ រីយ៉ាល់ស្មើនឹង ១៣៣០០០ដុល្លារអាមេរិក។នេះគឺជាវិធានការណ៍ដ៏តឹងរឹងបំផុតក្នុងការទប់ស្កាត់ជំងឺឆ្លងcovid-19។ប្រទេសបានបិទជើងហោះហើរជាមួយបណ្តាប្រទេចំនួន៩ដែលមានអ្នកឆ្លងមេរោគច្រើនជាងគេ។

គួររំឭកថារហូតមកដល់ពេលនេះប្រទេសឈូងសមុទ្រមួយនេះទើបតែមានអ្នកឆ្លងមេរោគនេះ ១៥នាក់ប៉ុណ្ណោះហើយពុំមានអ្នកស្លាប់នៅឡើយទេ ៕by kbn007