ខេត្តកោះកុង ៖ យោង​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែ កុម្ភៈ ឆ្នាំ​២០២០ ម្សិលមិញ​នេះ មន្ត្រី​សុខាភិបាល ក្រុម​ឆ្លើយ​តប​បន្ទាន់​នឹង​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត សហការ​ជាមួយ​មន្ត្រី នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មន្ត្រី​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កងទ័ពជើងទឹក នៅ​លើ​ផ្ទៃសមុទ្រ​កោះកុង​ក្រៅ បាន​ធ្វើការ​ឃាត់​កប៉ាល់​នេសាទ ជនជាតិ​តៃ​វា​៉​ន់ ចំនួន​០៤​នាក់ ស្ថិត​ក្នុងភូមិ​១ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ។​

​ជនជាតិ​តៃ​វា​៉​ន់ ចំនួន​០៤​នាក់ ដែល​ត្រូវ​ឃាត់ មានឈ្មោះ​ដូច​ខាងក្រោម ៖
1. LEE SHIH YUAN ជនជាតិ តៃវ៉ាន់ លេខ​លិខិតឆ្លងដែន​: 353…(​សុំ​មិន​បង្ហាញ​) អាយុ​៤៧​ឆ្នាំ ។​
2. LIAW CHUEN SEN ជនជាតិ តៃវ៉ាន់ លេខ​លិខិតឆ្លងដែន​: 312… អាយុ​៦៤​ឆ្នាំ ។​
3. YEH CHUN-YIN ជនជាតិ តៃវ៉ាន់ លេខ​លិខិតឆ្លងដែន​: 313…​អាយុ​៦៧​ឆ្នាំ ។​
4. MAI SHENG-I ជនជាតិ តៃវ៉ាន់ លេខ​លិខិតឆ្លងដែន​: 315… អាយុ​៤២​ឆ្នាំ ។​

ជនជាតិ​តៃវ៉ាន់​ទាំង​៤​នាក់ បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​នេសាទ ចេញពី​​កោះតៃ​វា​៉​ន់ នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២០ ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​មិន​បាន​ចូល​ចត នៅ​ប្រទេស​ណាមួយ​ឡើង មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា ។​

ឆ្លងកាត់​ការ​ត្រួតពិនិត្យ តាម​បច្ចេកទេស​វេជ្ជសាស្ត្រ របស់​មន្ត្រី​សុខាភិបាល​កម្ពុជា មិន​មាន​រោគ​សញ្ញា ទាក់ទង​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី CoVid-19 នោះ​ទេ ពោល​គឺ អវិជ្ជមាន ដោយ​ពួក​គាត់ មានកំ​ដៅ​ធម្មតា មិន​មាន​បញ្ហា​ផ្លូវដង្ហើម ។​

​បច្ចុប្បន្ន​កប៉ាល់​របស់​ជនជាតិ​តៃវ៉ាន់ បាន​ចត នៅ​លើ​ផ្ទៃសមុទ្រ​កោះកុង​ក្រៅ ដើម្បី​ជួសជុល​ម៉ាស៊ីនកប៉ាល់ និង​ស្ថិត​ក្រោម​ការ​តាមដាន របស់​កង​ទ​ព័​ជើង​ទឹកសមុទ្រ​កោះកុង​ក្រៅ ៕