ភ្នំពេញ ៖ សេចក្ដីរាយការណ៍​បឋម បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ ២០២០​នេះ មាន គ្រោះ​អគ្គិភ័យ​មួយ​ករណី​ទៀត​ហើយ កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ យ៉ាង​សន្ធោសន្ធៅ នៅ​ខាងក្រោយ​កន្លែង​លក់​គ្រឿងចក្រ​យីហោ​គូ​ប៊ូ​តា ស្ថិត​ក្នុងភូមិ​១៧ សង្កាត់​ជ្រោយចង្វារ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ កំពុង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​កន្លែង​កើតហេតុ ខណៈ​មិន​ទាន់​ដឹង ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ។​

យ៉ាងណា នៅ​ពេល​នេះ មាន​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ រួម​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​កំពុង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។​

ស្រម​ពេល ដែល​នៅ​លើ​ស្ពាន​ជ្រោយចង្វារ កំពុង​តែ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ហេតុការណ៍​ឆេះ​នៅក្បែរគល់​ស្ពានជ្រោយចង្វារ​ ត្រើយ​ខាងលិច​នេះ ។

គិតមកត្រឹមម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែលនេះ គ្រោះ​អគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចអន្តគមន៍ បាញ់ទឹកពន្លត់ រលត់ទាំងស្រុងហើយ ៕

ផ្សាយផ្ទាល់÷ តែក្នុងរយៈពេលមួយថ្ងៃ មានករណីអគ្គីភ័យ៣ដង