យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីរាត្រីថ្ងៃចន្ទទី ២៤ ខែកុម្ភៈ ២០២០បានឲ្យដឹងថា ដោយសារតែមិនអាចទ្រាំនឹងការកកស្ទះចរាចរណ៍​ដែលគេនិយមហៅថាចរារណ៍ខ្យង ទីបំផុតប្រទេសស្រីលង្ការ​បានសម្រេចដាក់ពង្រាយកងទ័ពមួយចំនួនដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងដែលមានមនុស្សរស់នៅច្រើន។

លោកGotabaya Rajapakasa ប្រធានាធិបតី និងជាមន្ត្រីយោធាចូលនិវត្តន៍ បានចេញបទប​ញ្ជាឲ្យទាហានជួយសម្រួលចរាចរណ៍ នៅចំនុចចេញនិងចូលទៅកា​ន់ទីក្រុងColombo ដែលមានមនុស្សជិត១លាននាក់ធ្វើចរាចរណ៍ចេញ ចូលជារៀងរាល់ថ្ងៃ។
នៅទីក្រុងColombo ត្រូវបានគេចាត់ទុកថាជាចរាចរណ៍ខ្យង ដែលអាចធ្វើដំណើរ​បានត្រឹមតែ ៧គិឡូម៉ែត្រក្នុងមួយម៉ោង។

ប្រទេសស្រីលង្កាបានចុះហត្ថលេខាជាមួយប្រទេសជប៉ុន កសាងប្រព័ន្ធផ្លូវដែកឆ្លងកាតកម្រិតស្រាលកាលពីឆ្នាំទៅមិញ ហើយគ្រោងនឹងបញ្ចបើនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ៕ ដោយKBN007

Advertisement

But Sri Lanka began work on its first light rail transit system last year at an estimated cost of US$1.5 billion. The Japanese-funded project is expected to be operational within about five years.