អាជីវករលក់គ្រឿងអគ្គិសនីនៅស្រុកបវេល ខេត្តបាត់ដំបង លោក ជា ប៊ុនរឿន មានសំណាងគាស់ឈ្នះ៥០លានរៀលពី ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី​៩ កុម្ភៈ ធ្វើឱ្យកង្វល់ផ្នែកជំនួញរបស់លោក​ត្រូវបានដោះស្រាយយ៉ាងធូរ។

លោករៀបរាប់ថា៖ «ម៉ោងប្រហែល៧យប់ ខ្ញុំ និងមិត្តភ័ក្តិ៥នាក់​ជុំគ្នា​ហូប ស្រាបៀរ​ កម្ពុជា។ ខ្ញុំទិញប្រហែល២កេស ហើយគិតតែហូប និងគាស់ក្រវិលទុកអត់ទាន់មើលទេ ស្រាប់តែភ្លឺឡើងខ្ញុំប្រមូលយកមកមើលទើបដឹងថា​ឈ្នះរង្វាន់ធំបានខ្ញុំអរអើយអរ»។


លោកថា៖ «ទឹកប្រាក់សំណាងនេះ ខ្ញុំនឹងយកទៅបង្វិលសងដេប៉ូអីវ៉ាន់​ ដើម្បីបន្តការរកស៊ីឱ្យរលូនទៅមុខទៀត ព្រោះដូចជំពាក់គេយូរដែរហើយ ល្មមនឹង​​ដេប៉ូ​ៗ​អីវ៉ាន់​​គេរអ៊ូដែរ។ ពេលនេះអស់ភ័យ អស់ព្រួយហើយ»៕

ពិសាដោយការទទួលខុសត្រូវ!