រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង លោក គង់ សោ​ភណ្ឌ ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ជំនួស​លោក ម៉ៅ ភិ​រុណ ។​

​ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នេះ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី ។​

​ទោះជា​យ៉ាងណា លោក ម៉ៅ ភិ​រុណ (​អតីត​អភិបាល​ខេត្តកណ្តាល​) គេ​នៅ​មិន​ទាន់​ដឹង​ថា លោក នឹង​ត្រូវ​តែងតាំង​ទៅ​កាន់​តំណែង​អ្វី​នៅឡើយ​ទេ ។

ខាងក្រោម​នេះ ជា​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ​៖