យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រចេញផ្សាយកាលពីថ្ងៃចន្ទទី១៧កុម្ភៈ ឆ្នាំ២០២០ថា អ្នកជំងឺcovid-19 ចំនួន៥នាក់បន្ថែមទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។

គិតមកទល់ពេលនេះប្រទេសសិង្ហបុរីព្យាបាលអ្នកជំងឺcovid-19បានជាសះស្បើយចំនួន២៤នាក់ក្នុងចំណោមអ្នកឆ្លងទាំងអស់៧៧នាក់។
ជាមួយគ្នានេះដែរនៅថ្ងៃចន្ទ ក្រសួងសុខាភិបាលក៏បានរកឃើញអ្នកផ្ទុកមេរោគថ្មី២នាក់បន្ថែមទៀត៕

គួររំលឹកថារហូតមកទល់ពេលនេះ ទូទាំងពិភពលោកមានអ្នកស្លាប់កើនដល់១៧៧៥និងឆ្លងមេរោគ៧១៣៣៤នាក់៕