ថ្ងៃ​ទី​១៤ កុម្ភៈ ចំ​ថ្ងៃ​ទិវា នៃ​សេចក្តី​ស្រឡាញ់ លោក​ប្រធានាធិបតី សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ទ្វី​ត​ទ័​រ (Twitter) ប៉ុន្មាន​នាទី​មុន​នេះ ដោយ​កោតសរសើរ និង​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​អនុ​ញ្ញ​ត​ឲ្យ​នាវា Westerdam ដែល​គេ​គ្រប់​គ្នា មានការ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូ​រ៉ូ​ណា COVID-19 ហើយ​ផ្ទុក​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ចំនួន​៤១​ជាតិ​សាសន៍ និង​ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុង​នោះ​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ ចូល​ចត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា ៖ «​សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដ៏​ស្រស់​ស្អាត ដែល​ទទួល​អនុ​ញ្ញ​ត​ឲ្យ​នាវា Westerdam ចូល​ចត​នៅ​កំពង់​ផែ​របស់​កម្ពុជា ។ សហរដ្ឋអាមេរិក​នឹង​ចង​ចាំ​ពី​កាយវិការ​មនុស្សធម៌​នេះ​» ៕