ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ប្រជាជន​ភូមា កំពុង​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​ពី​បែកធ្លាយ​នូវ​វី​ដេ​អូ​របស់​គូស្នេហ៍ ជនជាតិ​ជាតិ​អ៊ី​តា​លី​១​គូ រួមរ័ក​គ្នា នៅ​បាកាន ជាទី​ក្រុង​បុរាណ​ដែល​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​នេះ និង​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ Mandalay នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​បើ​តាម​ទីភ្នាកងារសារព័ត៌មាន​សិង្ហ​បុរី channelnewsasia ។​

​វី​ដេ​អូដែល​មាន​រយៈពេល​ជាង​១២​នាទី​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​វេ​ប​សាយ​អាសអាភាស​ ដ៏ល្បីល្បាញមួយ ដោយ​តួអង្គ​ក្នុង​វី​ដេ​អូ​នេះ​បាន​ពណ៌នា​ខ្លួនឯង​ថា ជា​គូស្នេហ៍ ជនជាតិ​អ៊ី​តា​លី អាយុ​២៣​ឆ្នាំ ។​

​បើ​តាម​វី​ដេ​អូ​នេះ មាន​អ្នក​ចូល​មើល​ជាង​២៨​ម៉ឺន​ដង នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នេះ ប៉ុន្តែ​ភាព​ស្រើបស្រាល.. អាក្រាត​កាយ​របស់​គូស្នេហ៍​វ័យក្មេង​ទាំង​២​នាក់​នេះ ប្រឆាំង​នឹង​វត្ត​អារាម​បុរាណ​«​បាកាន​» ដែល​ជាទី​កន្លែង​សក្ការៈបូជា​របស់​ព្រះពុទ្ធ​សាសនា មានអាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។​

​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ចំណែកឯ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ ប្រជាជន​ភូមា​ បាន​សរសេរ​ជា​អក្សរ​អារម្មណ៍​សម្តែង​ការ​ខឹងសម្បារ​ជា​ច្រើន ដោយអ្នកខ្លះសរសេរ​ថា “​វត្ត​បាកាន​របស់​យើង គឺជា​ទឹកដី​ដ៏​បរិសុទ្ធ​” ។​

​មតិ​ខ្លះ​ទៀត បាន​បន្ទោស​ទៅ​លើ​កងសន្តិសុខយាម​នៅ​ទីតាំង​របស់ Bagan ប្រហែលជា​មានការ​ធ្វេសប្រហែស និង​បាន​អំពាវនាវ​ឲ្យ​មានការ​រឹត​បន្តឹង​ឡើង​វិញ ។​

​យ៉ាងណាបើ​តាម​ប្រធាន​សមាគម​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា នៃ​ទីក្រុង​ម៉ា​ន់​ដា​ឡេ បាន​ប្រាប់ AFP ថា ៖ «​វា​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​យើង ពីព្រោះ​មិន​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ចូល​មក​ទី​នេះ​ទេ​» ៕