ភ្នំពេញ៖ អារម្មណ៍ដែលខ្លាចចិត្ត ព្រួយបារម្ភពីលុយដែលបានខ្ចីយកមកធ្វើផ្ទះត្រូវបានរសាយពីទ្រូងអ្នកស្រុកបាទី ខេត្ត​តាកែវម្នាក់​ គឺ​អ្នក​ស្រី ផាន់ ដុជឌី ក្រោយត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីល្ងាចថ្ងៃទី​២៤ មករា ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។

លោកស្រីបានរៀបរាប់ថា៖ «​ទឹកប្រាក់៥០លានរៀលនេះជួយដោះស្រាយទុក្ខកង្វល់ប្តីប្រពន្ធខ្ញុំបានច្រើនណាស់ ព្រោះពួកខ្ញុំកំពុងតែខ្វល់ចិត្តរឿងជំពាក់លុយបងថ្លៃសម្ភារៈ​យកមកធ្វើផ្ទះយូរដែរហើយ សងមិនទាន់អស់។ បងថ្លៃក៏កំពុងត្រូវការលុយទៀត។ ខ្ញុំពីរនាក់ប្តីប្រពន្ធបានត្រឹមសម្លឹងមុខគ្នា ព្រោះមិនដឹងទៅរកលុយ៦ពាន់ដុល្លារ​ឯណាបានសងគេភ្លាមៗទេ។ ដល់តែត្រូវរង្វាន់ធំឥតព្រៀងទុកអីចឹង ខ្ញុំក៏អររំភើបរកពាក្យនិយាយមិនចេញទេ»។

អ្នក​ស្រី ដុជឌី ដែលបច្ចុប្បន្នជាកម្មការិនី​នៅរោងចក្រកាត់​ដេរសម្លៀកបំពាក់​មួយ​កន្លែង​ នៅខេត្តតាកែវ ក៏បានបញ្ជាក់ថា ក្រោយពីយកទឹកប្រាក់សំណាងនេះទៅសងបងប្អូនរួច គាត់នឹងយកប្រាក់ដែលនៅសល់ទៅធ្វើផ្ទះបន្ថែម ព្រោះកំពុងខ្វះខាតផ្នែកចង្រ្កានបាយ និង​បន្ទប់ទឹក។

អ្នកម្តាយកូន​២​រូបនេះបានប្រាប់អំពីដំណើររឿងនៃការឈ្នះរង្វាន់​នេះថា​ ស្វាមីរបស់គាត់បានហូប ស្រាបៀរ កម្ពុជា ពីរនាក់ប្អូនថ្លៃ។ គ្រាន់តែគាស់បានម្នាក់មួយកំប៉ុងក៏ស្រាប់តែឃើញ៥០លានក្នុងក្រវិលកំប៉ុង។ ស្វាមីគាត់អរណាស់ស្ទុះរត់ឡើងលើផ្ទះទៅប្រាប់គាត់ ហើយនាំគ្នាហ៊ោលើផ្ទះទាំងអស់គ្នា ព្រោះរំភើបពេក៕

ពិសាដោយការទទួលខុសត្រូវ!