ភ្នំពេញ៖ បើនិយាយពីរឿងភាគខ្មែរសព្វថ្ងៃគឺគេនឹកដល់ប៉ុស្តិ៍ហង្សមាសភ្លាម ព្រោះស្ថានីយទូរទស្សន៍កំពុង ពេញនិយមមួយនេះផលិតរឿងខ្មែរមិនចាញ់ប្រទេសជិតខាងឡើយធ្វើឲ្យមានការងាកមកគាំទ្ររឿងភាគខ្មែរលើប៉ុស្តិ៍ទូរទស្សន៍កាន់តែច្រើនឡើងៗ។

ជាក់ស្តែងរឿង កូនប្រសាអ្នកមាន ដែលកំពុងតែមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 ដល់ម៉ោង 8 យប់ ពិតជាប្រមូលយកចំនួនអ្នកទស្សនាមិន ធម្មតាឡើយ ជាពិសេសរាល់ Clip វីដេអូនដែលបានបង្ហោះនៅលើផេកផ្លូវការរបស់រឿងភាគខ្មែរ ហង្សមាស ទទួលបានចំនួនទស្សនាច្រើនកប់ៗតែម្តង គឺដល់ទៅរាប់លានដងឯណោះ។

ពិតជាមិនសរសើរមិនបានមែន ចេញផ្សាយបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះធ្វើឲ្យអ្នកទស្សនាអន្ទះសារ រង់ចាំភាគបន្តស្ទើរមិនបានទៅហើយ។

រឿង កូនប្រសាអ្នកមាន មានចាក់បញ្ចាំងជូនទស្សនារៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 ដល់ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕