ខេត្តកណ្ដាល៖ បុរសម្នាក់ បានលួចមករៀបការជាមួយប្រពន្ធថ្មី ដោយមិនទាន់លែងលះជាមួយនឹងប្រពន្ធដើមដាច់ស្រេចផង។ លុះប្រពន្ធដើមស៊ើបដឹង ក៏មកតាមមកអូសកដល់រោងការ ផ្អើលអស់អ្នកភូមិ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅភូមិ ទួលក្រសួង ឃុំរការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នារីជាប្រពន្ធដើមឈ្មោះអ៊ុក ស្រីណុច ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានកូនម្នាក់ ។ ចំណែក ប្តីកំហូចឈ្មោះលី ច្រាយ ។

ជុំវិញនឹងហេតុការណ៍នេះ «KBN» មិនទាន់សុំការបកស្រាយពីសាមីខ្លួនពាក់ព័ន្ធខាងលើបានទេ តែយ៉ាងណា យើងរង់ការបំភ្លឺភាគីពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងផ្សាយជូននៅពេលក្រោយបន្តទៀត។
ចង់ដឹងថា ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងណា សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោយ ៖