បរទេស៖ ថ្មីៗនេះ គេហទំព័រមួយឈ្មោះ Madamtribunetes បានចុះផ្សាយថា មានពលរដ្ឋរស់នៅក្នុងភូមិមួយឈ្មោះ Labumti ភូមិភាគ Muna ខេត្ត Sulawesi ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី បានប្រទះឃើញពស់ថ្លាន់មួយក្បាល ប្រវែង៨ម៉ែត្រវារនៅក្នុងព្រៃ ។

ពស់១ក្បាលនោះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែភ័យខ្លាចនិងគិតថាវាជាពស់ថ្លាន់លេបមនុស្ស ព្រោះតែកាលពីមួយឆ្នាំមុននេះ ពលរដ្ឋក្នុងភូមិបានប្រទះឃើញពស់ថ្លាន់ប្រវែង៧ម៉ែត្រមួយក្បាល បានលេបមនុស្សម្តងមកហើយ ។

ពលរដ្ឋដែលនៅក្នុងភូមិខាងលើ សង្ស័យពេលមើលទៅពោះរបស់ពស់ថ្លាន់ខាងលើ ហាក់ដូចជាលេបមនុស្ស ឬសត្វអ្វីមួយចូលក្នុងពោះរបស់វា ហើយពស់នេះត្រូវបានគេប្រទះឃើញ នៅក្រោមគំនរឈើក្នុងព្រៃ ហើយពលរដ្ឋជាច្រើននាក់ បាននាំគ្នាចូលទៅចាប់វាដោយប្រើខ្សែនិងកាំបិត។

បុរសម្នាក់ក្នុងចំណោមពលរដ្ឋដែលនៅក្នុងហេតុការណ៍នោះ ជាអ្នកចូលទៅចាប់ពស់ដ៏ធំនោះ តែពេលដែលគាត់ចូលទៅចាប់ពស់នោះ វាបំរុងនិងចឹកគាត់និងរើបម្រាស់ខ្លាំងៗ ហើយព្យាយាមវារគេចខ្លួន តែត្រូវបានបុរសក្លាហានប្រើកាំបិត កាប់ទៅលើក្បាលរបស់វា ហើយក៏បានវះពោះរបស់វាមើល តែអ្វីដែលគេបានឃើញមិនមានមនុស្ស ឬសត្វអ្វីនៅក្នុងនោះទេ តែគេបែរជាឃើញពស់គ្នាវាទៅវិញ៕