ទីក្រុងប៉េកាំង ៖ អាជ្ញាធរ​ប្រទេស​ចិន ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ មករា ២០២០​នេះថា វីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវនេះ​ បាន​សម្លាប់​មនុស្ស​ចំនួន៤១នាក់ ខណៈអ្នក​ឆ្លង​បាន​កើនឡើង​ដល់​ជិត ១,២៨៧នាក់​ហើយ ។

ជំងឺ​នេះ​ បាន​រាលដាល​ដល់​ខេត្ត តំបន់​ស្វយ័ត និង​ទីក្រុង​សរុប៣០ ​ក្នុង​ប្រទេស​ចិន ​។ ក្រៅពី​នេះ​ប្រទេស​ចិន​វិរុស 2019-nCoV ថ្មីនេះ បានរីករាលដាលដល់ប្រទេសចំនួន ​ដូច​ជា ​៖
– ចិន ៖ ១,២៨៧​នាក់
– ថៃ ៖ ៥​នាក់
– បារាំង ៖ ៣​នាក់
– សិង្ហ​បុរី ៖ ៣​នាក់
– ហុងកុង ៖ ២​នាក់
– ជប៉ុន ៖ ២​នាក់
– ម៉ា​កាវ ៖ ២​នាក់
– កូរ៉េ​ខាងត្បូង ៖ ២​នាក់
– សហរដ្ឋអាមេរិក ៖ ២​នាក់
– វៀតណាម ៖ ២​នាក់
– អូស្ត្រាលី ៖ ១​នាក់
– នេ​ប៉ា​ល់ ៖ ១​នាក់
– កោះ​តៃវ៉ាន់ ៖ ១​នាក់ ៕