ប៉េ​កាំ​ង ៖ ប្រទេស​ចិននៅ​ម៉ោង​១២​និង​១៩​នាទី​ថ្ងៃត្រង់​ទី​២៤ មក​រា ២០២០​នេះ បាន​បញ្ជាក់​ពី​ការ​ស្លាប់ នៃ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​ផ្លូវដង្ហើម​ថ្មី (Coronavirus) បាន​ឆ្លង​ដល់​មនុស្ស​៨៣០​នាក់ (​ចំនួន​ក្នុង​ប្រទេស​ចិន​) ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់​២៦​នាក់ ។​

​សូម​ជំរាប​ថា ករណី​វិ​រុស​ថ្មី​នេះ បាន​រីក​រាលដាល​ដល់​ប្រទេស​ចំនួន​រួម​មាន ៖ ចិន ៨៣០​ករណី​, ថៃ ៤​ករណី​, ហុងកុង ២​ករណី​, ជប៉ុន ២​ករណី​, កូរ៉េ​ខាងត្បូង ២​ករណី​, វៀតណាម ២​ករណី​, សិង្ហ​បុរី ១​ករណី​, កោះ​តៃវ៉ាន់ ករណី និង​សហរដ្ឋអាមេរិក​១​ករណី ផង​ដែរ ៕