ប្រទេស​ចិន ៖ គិត​ត្រឹម​ម៉ោង០១​និង​៣៦​នាទី រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ នេះ អ្នក​ស្លាប់​បាន​ឡើង​ដល់ ០៩​នាក់ និង​ចំនួន​អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (Coronavirus) បាន​កើន​ដល់ ៤៤១​នាក់​ហើយ ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​រៀបចំ​កិច្ចប្រជុំ​បន្ទាន់ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​ផ្លូវដង្ហើម បាន​រាលដាល​ដំបូង​ចេញពី​ទីក្រុង វូ​ហាន (Wuhan) នៅ​ចិន ខណៈ​អាជ្ញាធរ​ចិន បាន​ព្យាយាម​បង្ការ​បន្ថែម​ទៀត ដើម្បី​គ្រប់គ្រង​ការ​បន្ត​រីក​រាលដាល​នៃ​វីរុស​ផ្លូវដង្ហើម​នេះ ស្រប​ពេល​ដែល​ប្រជាជន​ចិន​រាប់រយ​លាន​នាក់ បាន​និង​កំពុង​ធ្វើ​ដំណើរ​ទៅ​-​មក កំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន ៕