គោលបំណងនៃកម្មវិធីនេះគឺការផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្រ្តីកម្ពុជាទាំងនៅជនបទនិងនៅទីក្រុង អំពីចំណេះដឹងស្តីពីសហគ្រិនភាព សេដ្ឋកិច្ចឌីជីថល និងហិរញ្ញវត្ថុ។

Program seeks to connect with Cambodian women in both rural and urban areas, arming them with knowledge about entrepreneurship, the digital economy, and finance.

រាជធានីភ្នំពេញ, ១៦ មករា ២០២០ – ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់ផ្តើមដំណើរការគម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ ស្ត្រីនៅ កម្ពុជា ដោយផ្តោតលើការប្រើប្រាស់ទម្រង់ឌីជីថល។

Phnom Penh, 16 January, 2020 – The National Bank of Cambodia (NBC), the Ministry of Women’s Affairs (MoWA), and Visa, the world’s leader in digital payments, today launched a year-long program aimed at improving the financial literacy of Cambodian women, with a particular focus on empowerment via digital platforms.

គម្រោងនេះមានឈ្មោះថា “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” នឹង រួមចំណែកក្នុងការជំរុញការចូលរួមពីយុវតីនិងសហគ្រិនស្រ្តី ជាពិសេសប្រជាជននៅតាមជនបទ រួមបញ្ចូលទាំងសិស្សនិងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសដល់មន្រ្តីក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជាឲ្យបានកាន់តែប្រសើរជាងមុន។

The project, entitled “Promoting Financial Inclusion for Women and Women Entrepreneurs”, will seek to engage young women and female entrepreneurs, especially in rural areas, who aspire to set up a business or already run a micro-business, in addition to a number offemale high school and under-graduate students. Additionally, the project aims at building the technical capacity of staff at MoWA, in order to help them better address the needs of women in Cambodia.

ការចាប់ផ្តើមកម្មវិធីក្នុងថ្ងៃនេះ រួមបញ្ចូលនូវសិក្ខាសាលាមួយចំនួនដែលទាក់ទងនឹងបញ្ហាជុំវិញចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងអនុសាសន៍សម្រាប់ការអភិវឌ្ឍ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់សហគ្រិនស្ត្រី។ គម្រោងនេះនឹងរៀបចំឲ្យមានជាព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅនៅខេត្តព្រះវិហារ សៀមរាប ក្រចេះ និងស្ទឹងត្រែង ក្រោមប្រធានបទដូចជា៖ “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថលសម្រាប់ការអភិវឌ្ឍសហគ្រិនភាព” និង “ការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព”។ នៅតាមបណ្តាខេត្តនីមួយៗខាងលើ កម្មវិធីនេះនឹងត្រូវដំណើរការយ៉ាងទូលំទូលាយតាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី។

Today’s kick-off event included a number of workshops on issues around women’s financial literacy, national strategy on financial inclusion and recommendations for developing financial literacy as well as promoting women entrepreneurs. Over the course of the program, participants will be able to engage in vocational training opportunities, as well as workshops being run across the provinces of Preah Vihear, Siem Reap, Kratie, and SteungTreng, with themes such as “Financial and Digital Literacy for Entrepreneurship Development” and “Access to safe Financial Services”. In each of these provinces, the program will be largely operated out of their respective Women’s Development Centers (WDC), which are run by the MoWA.

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើងត្រូវការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដូចជាលទ្ធភាពក្នុងការទទួលហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាកាសគាំទ្រ និងស្ថាប័នគាំទ្រ ដែលទាំងអស់នេះ គឺជាកាលានុវត្តភាព សម្រាប់សក្តានុពលនៃកំណើន ការអភិវឌ្ឍផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ នៅក្នុងបរិបទប្រកួតប្រជែងរបស់សាកលដែលមានការផ្លាស់ប្តូរយ៉ាងលឿន។ សំខាន់ជាងនេះទៅទៀត សហគ្រិន និងអ្នកធ្វើអាជីវកម្មស្ត្រីកម្ពុជានៅមានច្រើននៅក្នុង ប្រភេទអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច និងក្រៅផ្លូវការ ហើយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏នៅមានកម្រិត។ កត្តាទាំងអស់នេះបាននាំឱ្យពួកគាត់អាចមើលឃើញបានទូលំទូលាយពីហានិភ័យ និងភាពងាយរងគ្រោះនៅក្នុងដំណើរការនៃការអភិវឌ្ឍអាជីវកម្ម ធៀបទៅនឹងបុរសដែលជាអ្នកគ្រប់គ្រងអាជីវកម្ម។ ការរៀបចំប្រកាសឱ្យដំណើរការគម្រោង នាព្រឹត្តិការណ៍នៅថ្ងៃនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការដើរចេញពីភាពងាយរងគ្រោះ ក្នុងដំណើរការអាជីវកម្មខ្នាតមីក្រូ និងក្រៅផ្លូវការ។

H.E. Dr. Ing Kantha Phavi, Minister of Women’s Affairs, said: “Cambodia requires more to strengthen in a thriving entrepreneurial ecosystem, such as access to finance, financial education, supportive cultures, and institutional support. This hampers Cambodia’s ability to capitalize on its high growth potential, and all of our country’s productive, innovative and creative talent, which is indispensable in order to compete in this fastchanging world. Cambodia’s female entrepreneurs are mostly participants in the micro and informal economy and most of them are lacking in necessary financial literacy skills. This disadvantages them in the areas of business development compared to their male counterparts. The program launched today plays a pivotal role in strengthening women’s financial literacy as well as enhancing their capability to step out of the vulnerability of informal microenterprises.”

លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជាទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះក្នុងការ លើក កម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរួមចំណែកសម្រេចបាននូវគោលដៅកំណត់ក្នុង យុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សហការ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បានធ្វើយុទ្ធនាការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើអតិថិជនដែលមានលទ្ធភាពស្រូបយកចំណេះដឹងដើម្បីធានានូវការ យល់ដឹង ការរក្សា និងការប្រើប្រាស់ព័ត៌មានដែលបានផ្សព្វផ្សាយ សម្រាប់ទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការ។”

Her Excellency Neav Chanthana, Deputy Governor of NBC, said: “The NBC has acknowledged financial literacy as a key to enhance financial inclusion in Cambodia and to achieve the goals set in the National Financial Inclusion Strategy 2019-2025. In this regard, the NBC in collaboration with stakeholders and development partners have been launching financial literacy campaigns by focusing on consumers in order to ensure the understanding, maintaining and using of information to access formal financial services.”

លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា “ការបង្កើន ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមិនមែនផ្តល់ផលប្រយោជន៍ចំពោះស្រ្តីតែប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលជា វិជ្ជមាននិងទូលំទូលាយដល់ក្រុមគ្រួសារ សហគមន៍ និងម៉ាក្រូសេដ្ឋកិច្ច។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំង យើងត្រូវផ្តោតការយកចិត្តទុកដាក់លើ ការលើកស្ទួយក្រុមងាយរងគ្រោះ ហើយកម្មវិធីនេះគឺជាយន្តការគាំទ្រដល់គោលដៅខាងលើ។”

Ms. Chum Monika, Visa Country Manager for Cambodia, said: “At Visa, we’ve run financial literacy programs around the world and we’ve seen first-hand the powerful impact these programs can have on both individuals and communities. This is the third year we’ve supported financial education initiatives in Cambodia and we look forward to continuing to drive the financial empowerment of individuals, as well as the country’s ongoing economic development.”

លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុន វីសាបានរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយសង្កេតឃើញថាកម្មវិធីនេះមានផលប្រយោជន៍ជាច្រើនទៅលើប្រជាជន និងសហគមន៍។ នេះជា ឆ្នាំទីបីហើយដែលក្រុមហ៊ុន វីសាបានគាំទ្រដល់គំនិតផ្តួចផ្តើមរៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងរំពឹងថាកិច្ចការនេះនឹងបន្តលើកកម្ពស់ភាពអង់អាចផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស។”

ជាងពីរទស្សវត្សរ៍មកហើយដែល ក្រុមហ៊ុន វីសា បាននិងកំពុងបន្តរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទាំងពិភពលោក ដោយរៀបចំកម្មវិធីឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងទៅដល់ប្រជាជន គ្រប់កម្រិតចាប់ពីកុមារ ដល់និស្សិត និងប្រជាជនពេញវ័យ។

Visa has been running financial literacy programs worldwide for over two decades, tailoring the program to address the needs of individual markets, and reaching demographics that range from young children, to university students, to adults.

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” សូមចូលមើលគេហទំព័រ https://www.mowa.gov.kh/ និង https://www.facebook.com/mowa.gov.kh.

For more information about “Promoting Financial Inclusion for Women and Women Entrepreneurs”, please visit https://www.mowa.gov.kh/ and https://www.facebook.com/mowa.gov.kh

About Visa Inc.
Visa Inc. (NYSE: V) is the world’s leader in digital payments. Our mission is to connect the world through the most innovative, reliable and secure payment network – enabling individuals, businesses and economies to thrive. Our advanced global processing network, VisaNet, provides secure and reliable payments around the world, and is capable of handling more than 65,000 transaction messages a second. The company’s relentless focus on innovation is a catalyst for the rapid growth of connected commerce on any device, and a driving force behind the dream of a cashless future for everyone, everywhere. As the world moves from analog to digital, Visa is applying our brand, products, people, network and scale to reshape the future of commerce. For more information, visit About Visa, visa.com/blog and @VisaNews.

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបណ្តាញព័ត៌មាន សូមធ្វើការទំនាក់ទំនង៖

គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd, តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +85511733368
អ៊ីម៉ែល ៖ nary@reddot.com.kh

For further media information, please contact:
Sovannary Kry
Red Dot, on behalf of Visa Inc.
Phone: +85511733368
Email: nary@reddot.com.kh

ត្រាងង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com