ខេត្តព្រៃវែង៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត , អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងអធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ចាប់ខ្លួនជនសង្ស័ពាក់ព័ន្ធរករណីទិញអាវុធAKស្វាយបត់១ដើម រៀបចំគម្រោងប្លន់ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ។

ជនសង្ស័យឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ។
មុនពេលចាប់ខ្លួន ឈ្មោះ ថន និធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឆ្លើយសារភាពថា ខ្លួនបានលក់អាវុធ ប្រភេទ AK៤៧ ស្វាយបត់ ០១ដើម ឲ្យទៅជនសង្ស័យឈ្មោះ ហ៊ន ណាង នៅឃុំព្រៃឃ្នេស ស្រុកមេសាង ដើម្បីរៀបចំគម្រោង ប្លន់នៅក្នុងស្រុកស្វាយអន្ទរ។

ក្រោយទទួលបានចម្លើយខាងលើ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត , អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ និងអធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ចាប់ខ្លួនជនសង្ស័យ និងបានដកហូតអាវុធ AK ស្វាយបត់១ដើម កាត់កាណុងបង់១ គ្រាប់AKចំនួន ៧គ្រាប់។
ជនសង្ស័យ ត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕