ខេត្តព្រៃវែង៖ កាលពីមុននេះបន្តិច មានវីដេអូឃ្លីបមួយ ត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពយុវតីម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ បានស្ទាក់យុវតី២នាក់ ដោយសួរនាំរឿងទាក់ប្រុសឈ្មោល មិនតែប៉ុណ្ណោះយុវតីរូបនេះ បាននិយាយនូវពាក្យអាសអាភាស និងអំពើហិង្សាលើភាគីម្ខាងទៀតផង បានធ្វើឲ្យមហាជនជាច្រើនមានការហួសចិត្ត និងចែករំលែកតៗគ្នាព្រោត។

ក្រោយពីវីដេអូឃ្លីបនេះ បង្ហោះចែកចាយលើហ្វេសប៊ុក តែប៉ុន្មានម៉ោងប៉ុណ្ណោះ ត្រូវនាយកវិទ្យាល័យមេសាង សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកមេសាង បានធ្វើការស្រាវជ្រាវស្គាល់អត្តសញ្ញាណយុវតីជើងខ្លាំងខាងលើ ឈានដល់ការឃាត់ខ្លួននាំមកសាកសួរ ។


យុវតីជើងខ្លាំង ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានឈ្មោះធី ចាន់រី កើតនៅឆ្នាំ២០០៤ រៀនថ្នាក់ទី១០ វិទ្យាល័យមេសាង មានឪពុកឈ្មោះប៊ុត ធី មុខរបរកសិករ និងម្តាយឈ្មោះលាប ចន រស់នៅភូមិថ្មសរ ឃុំជីផុច ស្រុកមេសាង ។
លោកសារ៉ុន មីនា នាយករងវិទ្យាល័យមេសាង បានប្រាប់ «KBN» ថា យុវតីទំនើងរូបនេះ មិនសូវចូលរៀនជាប់លាប់ទេ ដោយគេចសាលាទៅដើរលេងជាមួយបក្ខពួកនៅខាងក្រៅ តែយ៉ាងណា នាងមិនដែលបង្កបញ្ហាអ្វីមួយធ្វើឲ្យប៉ះពាល់កិត្តិយសសាលា និងក្រុមគ្រួសារទេ។
សូមបញ្ជក់ថា កាលពី១៦ម៉ោងមុន គណនីហ្វេសប៊ុក Than TN បានបង្ហោះវីដេអូយុវតីទំនើងមួយក្រុម បានស្ទាកសួរនាំ២នាក់ ពីរឿងដណ្តើមប្រុសឈ្មោល ភ្ជាប់ជាមួយសំណេរថា «ឱមេសាងខ្ញុំអើយ ហីក៏ស្រីៗកាចមេស គ្រាន់តែគេមើលមុខសោះ ចាំបាច់វៃគេ គេមកលេងស្រុករបស់ខ្លួនគេចង់សប្បាយ តែគេមកឯងធ្វើចរិតចុយម្រាយ ហើយអួតគេថា អ្នកណាមិនស្គាស់វា OK គាត់ខ្លាំង បើកាចៗចឹងខ្ញុំមិចហ៊ានទៅលេងស្រុកទៅ😂😂អនកមេសាង ជួយស៊ែលឲ្យ គាត់បានឃើញផងព្រោះគាត់ខ្លាំង» ។
សូមប្រិយមិត្តទស្សនាវីដេអូនូវសកម្មភាពគប្បីរបស់យុវតីទំនើងដូចខាងក្រោយ៖