រាជធានីភ្នំពេញ ៖ នារីស្រស់សោភាម្នាក់ទំនងជាត្រូវប្តីជើងល្អក្បត់ចិត្តលួចទៅទាក់ទងស្រីញីនៅខាងលើ ហើយធ្វើបាបចិត្តនាងឲ្យរស់នៅជាមួយនឹងទឹកភ្នែកឥតស្បើយ ទើបធ្វើឲ្យនាងឆ្អែតចិត្តពេក ក៏ប្រកាសតាមហ្វេសប៊ុកផ្តាំទៅស្រីស្នេហ៍របស់ប្តីថា បើចង់បានប្តីនាង សូមប្រញាប់មកជួបនាង នាងនឹងផ្តិតមេដៃប្រគល់ប្តីឲ្យភ្លាម ដោយគ្មានស្តាយស្រណោះបន្តិចសោះឡើយ។


គណនីហ្វេសប៊ុកឈ្មោះនី តា ដែលជាប្រពន្ធដើម បានបង្ហោះកាលពី១៤ម៉ោងមុន ថា «បើចង់បានប្ដីខ្ញុំ ពិតប្រាកដប្រញាប់ឱ្យស្រូតមកយកខ្ញុំនឹងរង់ចាំទទួលជានិច្ច កុំនៅលាក់លួច លួចនាំតែខ្មាស់គេមានឈ្មោះថាយកប្ដីគេ អញ្ចឹងមកជួបខ្ញុំ ខ្ញុំនឹងស្គាល់ប្ដីឱ្យនាងពេញសុទ្ធ ផ្តិតមេដៃឱ្យតែនាងពេញមុខ សូមទំនាក់ទំនងលេខទូរស័ព្ទនៅខាងមុខ 068 809 548 »។


ជុំវិញនឹងករណីខាងលើនេះ «KBN» មិនអាចសុំការបញ្ជាក់បន្ថែមពីនារីជាម្ចាស់គណនីហ្វេសប៊ុកខាងលើបានទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕