បរទេស ៖ គ្រាប់រ៉ុក្កែតចំនួន០៧គ្រាប់ បានធ្លាក់លើមូលដ្ឋានទ័ពអាកាសបាឡាដ (Balad) ស្ថិតនៅភាគខាងជើងប្រទេស ចម្ងាយប្រមាណ ៦៤គីឡូម៉ែត្រពីរដ្ឋធានីបាកដាដ បណ្តាលឲ្យទាហានរងរបួសផងដែរ។

សារព័ត៌មាន Sputnik បានចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅមូលដ្ឋានទ័ពអាកាសបាឡាដ ដែលមានវត្តមានយោធាអាមេរិកតាំងនៅផងនោះ បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន ០៤គ្រាប់ និងខ្លះទៀតថារហូតដល់ទៅ ០៨គ្រាប់ឯណោះ។


ទោះយ៉ាងណា អាជ្ញាធរអ៊ីរ៉ាក់ មិនទាន់បញ្ជាក់ថា ការវាយប្រហារនេះ បង្កឡើង ដោយភាគីណាមួយនោះឡើយ រង់ចាំធ្វើការស៊ើបអង្កេតស្រាវជ្រាវជាមុនសិន៕