ភ្នំពេញ៖ ២០ ថ្ងៃជាងទៀតតែប៉ុណ្ណោះ សម្លេងផាវ និង សម្លៀកបំពាក់អាវក្រហមច្រាលនឹងត្រូវពាក់លើខ្លួនបងប្អូនគ្រួសារសែស្រឡាយកាត់ចិនព្រោងព្រៀតទៀតហើយដើម្បីស្វាគមន៍ចូលឆ្នាំថ្មីប្រពៃណីចិន។

ដូច្នេះហើយទើបទឹកក្រូចអាយស៍ កូឡា ដែលជាភេសជ្ជៈកំពុងពេញនិយមក្នុងស្រទាប់យុវវ័យបានបញ្ចេញឃ្លីបវីដេអូពាណិជ្ចកម្មដ៏គួរអោយចាប់អារម្មណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ដើម្បីទាក់ទាញគ្រួសារសែស្រឡាយចិនដែលមានបំណងទិញទឹកក្រូចក៏ដូចជាស្រាបៀរទុកជាកាដូអាំងប៉ាវសម្រាប់សាច់ញាតិរបស់ខ្លួន ឬមិនអីចឹងសម្រាប់ដាក់សែនជូនដូនតារបស់ពួកគេនៅថ្ងៃទី ២៤ ខែមករាខាងមុខនេះ។

មើលវីដេអូឃ្លីបនោះហើយ បើមិនទិញទឹកក្រូចអាយស៍ កូឡាទៀត គឺមានតែអ្នកមិនសែនតែប៉ុណ្ណោះ ពីព្រោះកាយវិការសម្តែងរបស់តួរប្រុសភ្នែកតូចៗ ឆក់យកទឹកក្រូចអាយស៍កូឡាក្នុងកែវទឹកកកដ៏ត្រជាក់ស្រឹបមកផឹកនោះធ្វើអោយទស្សនិកជនស្រេកទឹកតែម្តង។

បើមើលទៅលើការជួបជុំគ្រួសារ សាច់ញាតិ និង មិត្តភកិ្ត សម្រាប់អាហារមួយពេលក្នុងវីដេអូនោះ ទើបដឹងថាអាហារនារដូវកាលសែនចូលឆ្នាំចិនខាងមុខនេះពិតជាមិនអាចខ្វះទឹកក្រូចអាយស៍បានមែន។

អ្វីដែលកាន់តែដិតដាមជាមួយពាណិជ្ជកម្មមួយនេះគឺពាក្យស្លោកចុងក្រោយតែម្តងដែលមានខ្លឹមសារថា “ ឆ្នាំថ្មីនាំលាភ! ឆ្នាំជូតនាំសំណាងជាមួយទឹកក្រូចអាយស៍ កូឡា!”

ដូច្នេះសូមកុំភ្លេចជាវទឹកក្រូចអាយស៍សម្រាប់សែនចូលឆ្នាំចិនឆ្នាំនេះ ព្រោះមានការផ្តល់ជូន កាដូពិសេសនៅតាមផ្សារទំនើបផ្សេងៗ និង ផ្សារតាមតំបន់ផងដែរ។