ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ហង្សមាសចាប់ផ្តើមចាក់ផ្សាយរឿងភាគខ្មែរនៅលើ កញ្ចក់ទូរទស្សន៍របស់ខ្លួន មានទស្សនិកជនជាច្រើនងាកមកគាំទ្រនិងតាមទស្សនារឿងភាគខ្មែរ ជាបន្តបន្ទាប់។

 ពីមួយរឿងទៅមួយរឿងដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស គឺប្រមូលបាន ការគាំទ្រនិងស្ញើចសរសើរ ពីគុណភាពផលិតរឿងភាគខ្មែរមិនចាញ់បរទេសឡើយ ដែលទាំងនេះ ហើយគឺជាចំនុចវិជ្ជមាននៃការស្ទុុះងើបឡើងក្នុងវីស័យភាពយន្តភាគខ្មែរ។

 ជាក់ស្តែងតាមរយៈការគាំទ្រដ៏លើសលប់និងដើម្បីជាកាដូឆ្នាំថ្មីដល់ទស្សនិកជន ហង្សមាសបាន បន្ថែមម៉ោងចាក់បញ្ចាំងរឿងភាគខ្មែរថ្មី នៅដើមឆ្នាំថ្មីនេះតែម្តង ហើយរឿងភាគខ្មែរថ្មីសម្រាប់ម៉ោងថ្មី នេះគឺរឿង កូនប្រសាអ្នកមាន ដែលបានប្រមូលផ្តុំសម្តែងដោយតារាល្បីលំដាប់ប្រទេសធានាថា ប្រាកដជាពេញចិត្ត។ រឿង កូនប្រសាអ្នកមាន និងចាក់បញ្ចាំងជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 – 8 យប់ ចាប់ពីថ្ងៃទី6 ខែមករា ឆ្នាំ2020 នេះតទៅ។