ខេត្របន្ទាយមានជ័យ ៖ នារីម្នាក់មានប្តីរួចទៅហើយ តែមានចិត្តផឹកក្បត់លួចទៅទាក់ទងជាមួយនឹងប្រុសឈ្មោលយ៉ាងគគ្លើន ។ លុះពេលនាំកំពុងនាំប្រុសសហាយឡើងផ្ទះសំណាក់ រួមរ័កមេត្រី ស្រាប់តែបុរសជាប្តីស៊ើបដឹង ក៏ទៅតាមចាប់ប្រពន្ធដល់ក្នុងផ្ទះសំណាក់។
ករណីប្តីតាមចាប់ប្រពន្ធកំពុងរួមរ័កជាមួយនឹងប្រុសសហាយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នៅផ្ទះសណាក់ យីហោ «សេះមាស» ខាងជើងផ្លូវជាតិលេខ៥ ក្នុងភូមិ បាលិលេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត ។

នារីដែលនាំប្រុសសហាយឡើងផ្ទះសំណាក់ ហើយត្រូវប្តីតាមទាន់ជាន់កែងនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ចំណែក បុរសជាប្តី និងប្រុសសហាយ ក៏មិនស្គាល់ឈ្មោះដូចគ្នា។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានដល់ទីតាំងផ្ទះសំណាក់ខាងលើ ហើយបានចូលទៅចាក់សោបន្ទប់ខាងក្រៅ បន្ទាប់ពីដឹងថា ប្រពន្ឋ កំពុងដេកជាមួយសហាយស្មន់ រួចតេបឹងសមត្ថកិច្ច។ មួយសន្ទុះក្រោយមក ស្រាប់តែសហាយស្មន់ប្រពន្ធ បានចេញពីបន្ទប់មកក្រៅ ហើយយករបស់គប់ទៅបុរសជាប្តី ភ្លាមៗផងដែរ បុរសជាប្ដី ក៏បានទាញញួរ នៅជិតនោះដេញសំពោងសហាយស្មន់ប្រពន្ធវិញ រត់បាតជើងសព្រាត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួនភាគីពាក់ព័ន្ធ នាំទៅធ្វើការសាកសួរ និងដោះស្រាយគ្នាតាមផ្លូវច្បាប់។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណា « KBN» នឹងផ្សាយជូននៅពេលក្រោយ៕