ខេត្តរតនៈគិរី ! ដោយទ្រាំនឹងការគំរាមកំហែងប្រមាថមើលងាយរបស់លោកសេក ហៃ អភិបាលស្រុកកូនមុំ លែងបាន ទើបមន្ត្រីក្រោមឱវាទមានលោកអធិការអធិការរង ប្រធានភូមិបាលស្រុក កសិកម្មស្រុក ប្រធានអប់រំស្រុក និងប្រធានអនុប្រធាន មណ្ឌលសុខភាពនានា នៅស្រុកកូនមុំ សរុបចំនួន៩នាក់ តំណាងឲ្យពលរដ្ឋ និងមន្ត្រីរាជការទូទាំងស្រុកកូនមុំ បាននាំគ្នាផ្ដិតមេដៃ ប្ដឹងទៅលោកមួយ ប៉យ សមាជិកព្រឹទ្ធសភាដើម្បីសុំអន្តរាគមន៍។


មន្ត្រីក្រោមឱវាទដែលប្ដឹងលោកអភិបាលស្រុកកូនមុំ ទៅឯកឧត្តម មួយ ប៉យ សមាជិកព្រឹទ្ធសភា រួមមាន ទី១- លោកថោ ប៊ុនថេត ប្រធានការិយាល័យភូមិបាលស្រុក ទី២-លោកខាំ ប៉ៃសាំង អនុប្រធានការិយាល័យកសិកម្មស្រុក ទី៣-លោកផុន សុភាព ប្រធានការិយាល័យអប់រំស្រុក ទី៤- លោកធុយ គន្ធី ប្រធានមណ្ឌលសុខភាពកូនមុំ ទី៥- លោកស្រី ស៊ុ សុវណ្ណ អនុប្រធានមណ្ឌលសុខភាពកូនមុំ ទី៦-លោកម៉ី សយ ប្រធានមណ្ឌលសុខភាពតឺន ទី៧-ភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំ ទី៨¬- ពុត សាវី អធិការនគរបាលស្រុកកូនមុំ ទី៩- លោកជា សារិទ្ធ អធិការនគរបាលស្រុកកូន។
មន្ត្រីខាងលើនេះ ត្រូវបានលោកសេក ហៃ រករឿងស្ដីបន្ទោសគ្រប់ហេតុផល និងគំរាមដកតួនាទីគ្រប់ពេល។ ជាងនេះទៅទៀតថ្មីៗនេះលោក សេក ហៃ បានបញ្ជាឲ្យមន្ត្រីអគ្គិសនីផ្ដាច់ចរន្តភ្លើងពីអធិការដ្ឋានស្រុក មិនឲ្យប្រើ ទើបធ្វើឲ្យមន្រ្តីទាំងនេះទ្រាំលែងបាន។


ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ « KBN» មិនអាចសុំការបំភ្លឺពីលោកសេក ហៃ អភិបាលស្រុកកូនមុំ បានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពីពាក់ព័ន្ធទាំងអស់។
សូមប្រិយមិត្តអានលិខិត និងការឈឺចាប់របស់មន្ត្រីទាំង៩នាក់ ទាំងស្រុងដូចខាងក្រោម៖