ជា​ច្រើន​ឆ្នាំ​ហើយ ដែល​កន្លែង​កម្សាន្ត​នៅ​ប្រទេស​ថៃ ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ក្រុម​ភ្ញៀវ​ទេសចរ​ចិន​នោះ បាន​ក្លាយជា​ការ​ទាញ់​ទាញ​ខ្លាំង​ឡើង​ៗ សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ទាំងនោះ ដែល​ស្វែងរក​ការ​ទិញ​ថ្នាំ PrEP ដើម្បី​ការពារ​វីរុស​ហ៊ី​វ (HIV) ។​

​ថ្នាំ​ការពារ​ឆ្លង​វីរុស ហ៊ី​វ ដែល​ហៅ​ថា PrEP នេះ អាច​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ឆ្លង​វីរុស​ហ៊ី​វ​តាម​រយៈ​ការ​រួម​ភេទ​មិន​ប្រើ​ស្រោមអនាម័យ ដោយ​វា​អាច​កាត់​បន្ថយ​ការ​ឆ្លង​វីរុស​នេះ បាន​ជាង​៩០​ភាគរយ ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល ។ តម្លៃ​ថ្នាំ PrEP នេះ គឺ​មាន​តម្លៃ​ជាង​១១៧​ដុល្លារ សម្រាប់​ថ្នាំ ដែល​ត្រូវ​លេប​ចំនួន​១​ខែ ។ នេះ​បើ​យោង​តាម​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ទៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​មុន ។​

​ប្រទេស​ជា​ច្រើន ផ្តល់​អនុសាសន៍​ថា ថ្នាំ​នេះ​ជា​អាវុធ​សម្រាប់​ការពារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ហ៊ី​វ ក្នុង​ចំណោម​មនុស្ស​ដែល​ស្ថិត​នៅ​ក្រុម ដែល​ងាយ​នឹង​ឆ្លង​ហ៊ី​វ​ខ្ពស់ ។ ខណៈ​ដែល​ការិយាល័យ​គ្រប់គ្រង​គ្រឿងញៀន​និង​ចំណីអាហារ​ចិន បាន​យល់ព្រម​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ PrEP កាលពី​ឆ្នាំ​២០១៥ សម្រាប់​ការ​ព្យាបាល​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ (HIV/Aids) ប៉ុណ្ណោះ ។ ព្រោះ​វា​មិន​ត្រូវ​បាន​យល់ព្រម​សម្រាប់​ការ​ការពារ មុន​នោះ​ទេ មាន​ន័យ​ថា ក្រុម​វេជ្ជបណ្ឌិត​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​វេជ្ជបញ្ជា​ទៅ​អ្នក​ដែល​គ្មាន​វីរុស​ហ៊ី​វ​នោះ​ទេ លុះត្រាតែ​ពួក​គេ ត្រូវ​បាន​ធ្វើតេស្ត រក​ឃើញ​វិជ្ជមាន​នៃ​វីរុស​នេះ​សិន ៕