ភ្នំពេញ៖ ក្រោយពីតារាកំប្លែងស្រីវ័យក្មេង កញ្ញា នីឡា និងគូដណ្ដឹង បានបង្ហោះរូបភាព Pre-Wedding ចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកទាំងពីរ បានតុបតែង និងសម្លៀកបំពាក់ ជាកូនក្រមុំ និងកូនកំលោះ ដ៏ស័ក្ដិសមស្រស់ស្អាតគួរឲ្យសរសើរមិនដាច់ពីមាត់។


ថ្មីៗនេះ តារាកំប្លែងស្រីវ័យក្មេងរូបនេះ បានបង្ហើបឲ្យដឹងថា ជ័យវេលាជាថ្ងៃចូលរោងការរបស់នាងនឹងត្រូវធ្វើឡើងនៅខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ខណៈពេលដែលពួកនាងបានត្រៀមខ្លួនក្លាយជាកូនកំលោះកូនក្រមុំ រួចស្រេចហើយផងដែរ។


កូនស្រីសំណព្វចិត្តលោក សុវណ្ណ ឬទ្ធី ហៅតាវ៉ិចទ័រ កញ្ញា នីឡា តារាកំប្លែងស្រីវ័យ ១៩ ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ថ្មីអស់រយៈពេលជិត ២ឆ្នាំមកហើយ ។ ទំនាក់ទំនងស្នេហ៍ថ្មីនេះ គឺក្រោយពីនីឡា បានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនបាក់ដ៏ល្បីល្បាញភី សុគន្ធីគឺ លោកផន រង្សី មានវ័យ២៥ឆ្នាំ កាលពីថ្ងៃទី១៩ ឧសភា ២០១៦ កន្លងទៅ ហើយបានបែកបាក់គ្នាវិញ ក្នុងអំឡុងឆ្នាំ២០១៨ ។តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាចាប់អារម្មណ៍នោះ គឺគ្រួសារជាគូដណ្ដឹងថ្មីរបស់នីឡានោះ ជាអ្នកមានមុខមាត់គួរសម ព្រោះឪពុករបស់ខាងប្រុសគឺជាលោក ឡុង ឌីម៉ង់ ដែលគេដឹងថាជាអតីតឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ចំណែកម្តាយជាអ្នកជំនួញផងដែរ៕