ខេត្តព្រះសីហនុ៖ ជនសង្ស័យមួយក្រុមមិនដឹងថាមានចំនួនប៉ុន្មាននាក់បានព្រួតគ្នាកាប់បុរសម្នាក់ឲ្យរងរបួសជាទម្ងន់ រួចគេចខ្លួនបាត់ និងបានបន្សល់ទុកដាវចំនួន២ដើមនៅកន្លែងកើតហេតុ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ។


ជនរងគ្រោះឈ្មោះ ឌី តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ។
មុនមានអំពើហិង្សានេះ គេមិនទាន់ដឹងថា ផ្តើមមកពីរឿងអ្វីនោះទេ ជនសង្ស័យមួយក្រុមមិនដឹងថាមានចំនួនប៉ុន្មាននាក់បានព្រួតគ្នាកាប់បុរសម្នាក់ចំក្បាលខាងស្តាំ និងថ្ងាស បណ្ដាលឲ្យរងរបួសជាទម្ងន់ រួចគេចខ្លួនបាត់ និងបានបន្សល់ទុកដាវចំនួន២ដើមនៅកន្លែងកើតហេតុ នៅឡើយ ។ បន្ទាប់មកក្រុមជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ។


ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាការពារយកមកមណ្ឌលសុខភាព ស្រុកស្ទឹងហាវ និងក្រោយមកបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្តទៀត។ ខណៈនេះដែរ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់ យកមកចាត់ការតាមផ្លូវច្បាប់៕