ខេត្តសៀមរាប​ ៖ នៅព្រឹក​ថ្ងៃ​ទី​១២​​ ខែធ្នូ ​ឆ្នាំ​២០១៩​ ការអនុវត្តន៍​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប សម្រចដកហូត​រថយន្ត Luxus 470១​គ្រឿង​ ពណ៌​ស្លែ​ ស៊េរីឆ្នាំ១៩៩៨ យក​ទៅ​រក្សាទុក​នៅ​តុលាការខេត្ត​ ជា​បណ្តោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ យីហោ លាង ហៃ ក្នុងភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិ​វិធី​ដោយ​លោក ឡុង សារ៉ាត់ អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ​និង​ភាគី​ទាំងសងខាង​ចូលរួម​ផងដែរ ។

​ការ​អនុវត្តន៍​ដីកា​នេះ ធ្វើឡើង​ក្រោយ​មាន​ពាក្យបណ្តឹង​របស់​ម្ចាស់​ដើ​ម ដែល​អះអាង​ថា បាន​ជួល​រថយន្ត​នេះ​អោយ​គេ​ អស់​រយៈ​ពេលជិត​មួយ​ឆ្នាំហើយ ​ដោយ​បាន​ភ្ជាប់​ប្រព័ន្ធ ​GPS ។ ក្រោយមក​ រថយន្ត​របស់​គាត់​ត្រូវ​បាន​ផ្តាច់ប្រព័ន្ធ ​GPS ​នៅ​ពេល​នោះ​ ក្រុម​គ្រួសារ​គាត់​ តាម​ស្វែងរក​រថយន្ត​របស់​អស់​ជា​ច្រើ​ន​ខែ ​ទើ​ប​ប្រទះ​ឃើ​ញ​នៅ​ចំណុច ​ផ្ទះ​លក់​ទូរស័ព្ទ​មួយ​កន្លែង ​យីហោ​ លាង ហៃ ។

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​ភ្ញាក់​ផ្អើ​ល ត្រង់ថា ​រថយន្ត​ខាង​លើ​មាន​ម្ចាស់​ពីរ​នាក់ ​ហើ​យ​ដោយ​ម្ចាស់​មុន និង​ម្ចាស់​ក្រោយ ​អះអាង​ថា សុទ្ធតែ​មាន​ឯកសារ​គ្រប់គ្រាន់​ដូច​ៗ​គ្នាទៀត ​។

​លោក ​ឡុ​ង សា​រ៉ាត់ អ​ជ្ញា​សាលាអម​តុលាការ​ខេត្តសៀមរាប​ បាន​ចុះ​អនុវត្តន៍ដីកាតុលាការនេះ បានសម្រេច​វាយ​កម្ទេច​សោ​ទ្ធា​របង ​ខ​ណៈ​ម្ចាស់​ក្រោយមិន​ព្រមសហការ​​ទេ ។

យ៉ាងណាការអនុវត្តន៍នេះ ដើម្បី​ឲ្យ​ភាគី​សងខាង​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ម្ចាស់​រថយន្ត​ទី​២ ​សម្អាង​ថា ​រថយន្ត​របស់​ខ្លួន​ស្របច្បាប់ ​និង​មាន​ឯកសារ​គ្រប់គ្រាន់​ ថែម​ទាំងមានមេធាវី​ចាំ​ការពារ​ខ្លួន​ផង​នោះ​ ។

តាម​ប្រភព​ពី​ប្រជា​ល​រដ្ឋ​ប​ង្ហើ​ប​ឲ្យ​ដឹង​ថា ​ម្ចាស់​ហាង​លាង ហៃ​ មាន​ខ្សែ​ធំតា​មកា​រប​ង្ហើ​ប​របស់​តុលាការ​ ប្រ​សិន​បើ​រក​ឃើ​ញ​ឯកសារ​ម្ចាស់​ហាង​ ដែល​ពាក់ព័ន្ធ​ជាមួយ​រថយន្ត​ខាង​លើមិន​ប្រក្រតី ​និង​ប្រឈម​ផ្លូវច្បាប់ ​៕