រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបង្ហាញលេខទំនាក់ទំនងមួយចំនួន ដើម្បីឱ្យអ្នកសារព័ត៌មាន ចុះឈ្មោះចូលរួមពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុកលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។


ការចុះឈ្មោះនឹងធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។