ខេត្តកំពង់ឆ្នាំង៖ យុវសិស្ស៣នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកខ្លោងទ្វារវត្ត យ៉ាងពេញទំហឹង បណ្ដាលឲ្យ២នាក់ រងរបួសធ្ងន់សន្លប់ស្តូកនឹងកន្លែង ។ ហេតុការណ៍នវ បានកើតឡើង នៅវេលាម៉ោង១១ និង ៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចក្លោងទ្វារវត្តទួលខ្សាច់ ស្ថិតភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងសិស្សសាលា ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-6925 ឌុបគ្នាយ៉ាងលឿន បំណងចូលទៅក្នុងវត្តទួលខ្សាច់ តែកាច់ចង្កូតមិនទាន់ ក៏បុកខ្លោងទ្វារវត្តយ៉ាងពេញទំហឹង បណ្ដាលរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ រីឯម៉ូតូសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ៕