ក្រុមបាល់ទាត់​ជម្រើសជាតិ​ យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា ខកខាន​ទទួល​បាន​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់​គូប្រជែង U22 របស់​មី​យ៉ា​ន់​ម៉ា ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ៤-៥ បន្ទាប់​ពី​ប្រកួត​ពេញ​ម៉ោង ៩០​នាទី​ស្មើគ្នា ២-២ នៅ​ព្រឹត្តិការណ៍​កីឡា SEA Games 2019 លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ។

បន្ទាប់ពី​លោក​អាជ្ញាកណ្តាល​តៃវ៉ាន់ Chen Hsin-chuan ផ្លុំ​កញ្ចែ​ផ្តើម​ការប្រកួត កីឡាករ​កម្ពុជា​បាន​បញ្ជូន​បាល់​ឲ្យ​គ្នា​ដោយ សៀង ច​ន្ធា ជា​អ្នក​ស៊ុត​ចុងក្រោយ ​ដែល​ជួយ​ឲ្យ​កម្ពុ​ជានាំ​មុខ ១-០ ត្រឹម​១៧​វិនាទី​ដំបូង ​។
៨​នាទី​ក្រោយមក Mann Aung Kaung បាន​វាយបក​តាម​ស្មើ​សម្រាប់​មី​យ៉ាន់​ម៉ា មុនពេល​ដែល Myat Kaung Khant រកបាន​គ្រាប់​នាំមុខ​កម្ពុជា ២-១ នៅ​នាទី​៣៥​ ។

​ឈានដល់​នាទី​៧២ កម្ពុជា​មានឱកាស​បាល់​ពិន័យ​ពី​ចម្ងាយ ហើយ កែវ សុខ​ផេង បាន​ទាត់​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ស្មើ ២-២​។​

ការ​ប្រកួត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rizal Memorial ដែល​ស្ថិត​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន​នា​រសៀល​ថ្ងៃ​អង្គារ ទី​១០ ខែធ្នូ​ ២០១៩នេះ ៕