ស៊ី​ហ្គេ​ម ​៖ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី១០ ​ធ្នូ ​២០១៩ ក្រុម​គោព្រៃ​កម្ពុជា ចាប់ផ្តេីម​ប្រជែង​យក​មេដាយសំរឹទ្ធ ជាមួយ​ក្រុម​រាជ​សី​ហ៌​ភូមា​ នៅ​កីឡដ្ឋាន​រី​ហ្សា​ល់ ម៉េ​ម៉ូ​រ៉​ល​(Rizal Memorial) នៅ SEA Games ឆ្នាំ២០១៩  ប្រទេស​ហ្វី​លី​ពី​ន​ ។

ទាំងកម្ពុជា និង​ភូមា ធ្លាប់នៅ​រួម​ពូ​លA ​ទាំង​ពីរក្រុម ហើយធ្លាប់​ប៉ះ​គ្នា​ម្តង​រួច​មក​ហើ​យ ​កាលពី​អំឡុង​ពេល​ប្រកួត​សន្សំ​ពិន្ទុ​ ឡើ​ង​មក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយចាញ់​ក្រុម​ភូមា​ ​ក្នុង​លទ្ធផល​ ២-១ ​៕