ខេត្តកណ្ដាល ៖ បុរសម្នាក់ ខណៈកំពុងសាសងអូនបងជាមួយនឹងនារីជាគូដណ្តឹងមិនចាប់អារម្មណ៍ ស្រាប់តែគូជម្លោះម៉ូតូមកក្បែរ រួចធ្វើសកម្មភាពលបកាប់គ្មានញញើតដៃ បណ្តាលឲ្យរយះក្បាល រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។


ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៥០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ។
ជនរងគ្រោះដែលត្រូវគូទំនាស់កាប់ប្រហាររបួសធ្ងន់នេះ មានឈ្មោះឡាយ សៀកឡា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនដៃដល់មានឈ្មោះ ដេវ សីហា(ហៅខ្លុក) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់នឹងគ្នា លុះមកដល់វេលាខាងលើ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងជាមួយគូដណ្ដឹងមិនចាប់អារម្មណ៍ ស្រាប់តែជនសង្ស័យជិះម៉ូតូមកដោយមានកាន់កាំបិតនៅក្នុងដៃ រួចឈប់ម៉ូតូដើរមកជនរងគ្រោះ ហើយបានកាប់ទៅលើជនរងគ្រោះចំនួន២កន្លែង បណ្ដាលឲ្យត្រូវក និងចំបន្ទួល ក្បាលរងរបួស រងរបួសធ្ងន់ រួចជនសង្ស័យរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ។ បន្ទាប់ ក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាកមន៍។
សមត្ថកិច្ច បញ្ជាក់ថា ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕