ខេត្តព្រះសីហនុ៖ លោកតាម្នាក់ បានដេកស្លាប់ក្នុងអង្រឹងតែម្នាក់ឯងយ៉ាងអាណោចអាធ័ម ត្រូវបានគេប្រទះឃើញបង្កឲ្យការភ្ញាក់ផ្អើល កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងអង្រឹង ម្ដុំរង្វង់មូលតោពីរ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ត្រូវបានគេប្រទះឃើញ តាំងពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ លុះព្រឹកឡើងទើបមានអ្នករាយការណ៍ប្រាប់សមត្ថកិច្ច។ ក្រោយពីសមត្ថកិច្ចពិនិត្យ ឃើញថា សពជនរងគ្រោះ ជាជនជាតិចិន ដេកស្លាប់ក្នុងអង្រឹង ដោយមិនដឹងពីមូលហេតុ និងពុំដឹងសាច់ញាតិនៅទីណាទេ។


ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីធ្វើការទាក់ទងទៅក្រុមគ្រួសារមកទទួលសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕