ស៊ីហ្គេម ៖ កីឡាការិនី​ជឺ​ជិត​ស៊ូ ខាន់ ចេ​សា បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ទម្ងន់​ក្រោម​៤៩​គីឡូក្រាម នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វី​លី​ពី​ន ក្រោយ​ឈ្នះ​កីឡាការិនី​វៀតណាម Duong Thi Thanh Minh ក្នុង​លទ្ធផល​ពិន្ទុ ១០០-០ នា​ថ្ងៃ​ទី​៩ ខែធ្នូ​នេះ ។

កីឡាការិនី​ជឺ​ជិត​ស៊ូ​ដ៏​ឆ្នើម​របស់​កម្ពុជា ខាន់ ចេ​សា ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី រូប​នេះ មហាជន​ស្គាល់​យ៉ាង​ច្បាស់ ដែល​ជា​កូន​ខ្មែរ នៅ​អា​មេ​រិ​ក បាន​សាង​ប្រវត្តិសាស្ដ្រ​ដណ្ដើម​មេដាយមាស​កីឡា​អាស៊ី​ជូន​ជាតិ​ម្ដង​រួច​មក​ហើយ ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៕