បុរស​អ្នក​សុំទាន​ម្នាក់ អះអាង​ថា រូប​គាត់​មាន​ជំងឺ​បាក់ទឹកចិត្ត Depression ជ្រើសរើសមិន​សម្លាប់​ខ្លួន​មក​ជា​ការ​ដើរ​សុំទាន ។ ការ​ដើរ​សុំទាន​នោះទៀតសោទ គឺសុំ​តែ​ស្រា​បៀរ ​បារី និងទឹកក្រូច តែ​ប៉ុណ្ណោះ ។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ឈ្មោះ​ «KSR Printing» បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ដំបូង​គេ​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ២០១៩ អោយ​ដឹង​ថា នៅ​ពេល​ដែល​បុរស​២​នាក់​អង្គុយ​លេង​កម្សាន្តនៅ​កោះ​ពេជ្រ ក៏​បាន​ជួប​បុរស​ស្មូម​ម្នាក់ ដោយ​ក្តី​អាណិតអាសូរ​ក៏​បានអោយ​ទាន​ទៅ​បុរស​ស្មូម​នោះ ស្រាប់តែ​បុរស​ស្មូម​នោះ ជូនពរ​ថា សុំ​អោយ​៖ ទី​១ ឯករាជ្យ​នៃ​ការ​គិត​, ទី​២ សណ្ដាប់ធ្នាប់​ចិត្ត​, និង​ទី​៣ វិន័យ​អារម្មណ៍ ។

យោង​តាម​ពាក្យ​សម្តី​ក្នុង​វី​ដេ​អូ​ឃ្លី​ប ការ​ជូនពរ​ទាំង​៣​នេះ ធ្វើ​អោយ​បុរស​២​នាក់​ដែល​ជា​ម្ចាស់​ទាន មិន​ទាន់​យល់​ទេរ​ហូត​ទាមទារ​អោយ​បុរស​ស្មូម​ធ្វើការ​បកស្រាយ​នូវ​ពាក្យ «​មានការ​លក្ខណៈ​ឯករាជ្យ​គំនិត សណ្ដាប់ធ្នាប់​ចិត្ដ និង​វិន័យ​អារ​ម្ម​ណ៏​» បុរស​សុំទាន​រូប​នេះ ក៏​បាន​ធ្វើការ​បកស្រាយ​អត្ថន័យ​នៃ​ពាក្យ​ជូនពរ​នេះ​ថា ៖

-​ទី​១ (​ឯករាជ្យ​គំនិត​) គឺជា​ការ​ចាប់ផ្ដើម​មាន​ភាព​ជឿជាក់​នៅ​លើ​ខ្លួន​យើង​ឡើង​វិញ ហើយ​យើង​មិន​ត្រូវ​ឲ្យ​អ្វី​ៗ​ទាំងអស់ មក​ជំពាក់ជំពិន​ជាមួយ​ការ​គិត​របស់​យើង ដែល​យើង​មិនដឹង​ថា ត្រូវធ្វើ​អី ឬ​មិន​ត្រូវធ្វើ​អី​នោះ​ទេ ដូច្នេះ​ហើយ ការ​ស្ដាប់ និង​ការ​ជឿជាក់ ត្រូវ​បាន​ផ្ដើម​ពី​ចិត្ដ​របស់​យើង​មក អោយ​ខួរក្បាល ល្អ​បំផុត​សម្រាប់​សតិ​របស់​យើង ។

-​ទី​២ (​សណ្ដាប់​ធ្ឋា​ប់​ចិត្ដ​) គឺ​ចិត្ដ​របស់​មនុស្ស​ម្នាក់​ៗ ភាគច្រើន​មាន​ភាព​ឆេវ​ឆៅ ឬ​ក៏​គិត​អី​មិនល្អ ដែល​បណ្ដាល​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ទេ ក៏​ប៉ុន្ដែ​បើ​យើង​ចេះ​រៀប​ចិត្ដ​វិញ​នោះ ទោះបី​យើង​ត្រូវ​ឆ្នោត ១​លាន​ដុល្លារ​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ធ្វើការ​របស់​យើង នៅ​ម៉ោង​ធ្វើការ​បាន​នោះ​ដែរ ។

-​ទី​៣ (​វិន័យ​អារ​ម្ម​ណ៏​) បាន​ន័យ​ថា ៖ អារ​ម្ម​ណ៏​របស់​មនុស្ស​យើង​ម្នាក់​ៗ ច្រើន​តែរ​វើ​លរ​វាយ ក៏​ប៉ុន្ដែ​បើ​យើង​រៀប​វា​អោយទៅ​ជា​វិន័យ​តែ​ម្ដងនោះ ថា​អា​ញ​មិនរ​វើ​លរ​វាយ​នោះ ខ្លាំង​អី​ជាង​អា​ញ​នោះ ។

បើតាមគណនី​ហ្វេសប៊ុក KSR Printing ដដែល បានអោយដឹងថា បងប្រុស​ម្នាក់ ដែល​ដើរ​សុំទានគេ មានឈ្មោះ កែវ សុ​ដា​រ៉ា ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នក​ធូរធារ និង​ធ្លាប់​ជាប់​អាហារូបករណ៍ រៀន​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១០ និង​២០១៥ រហូត​ក្លាយជា Chief of business department ។

មិនដឹង​ថា លោក កែវ សុ​ដា​រ៉ា ទទួល​រង​សម្ពាធ​​អ្វីខ្លះ​ទេ រហូត​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដើរ​សុំទាន​នៅ​តាម​ទី​សាធារណៈ គួរ​អោយ​អាណិតអាសូរបែបនេះ សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ៖
https://www.facebook.com/KSR.Printing/videos/2547256915392095