រាជធានីភ្នំពេញ ៖ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន អ្នកនាងសេង សុកាន់ដា ហៅខ្ញុង បានធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ថ្នាក់ចូលដេកនៅមន្ទីរពេទ្យ ហើយនាងបានសុំទោសដល់ម្ចាស់កម្មវិធីមួយចំនួនដែលមានការខកខាន មិនបានចូលរួម ព្រោះតែជំងឺបៀតបៀន។


កាលពីម្សិលមិញ នាងសេង សុកាន់ដា ហៅខ្ញុង បានបង្ហោះរៀបរាប់ទាំងសោកស្ដាយ និងសុំទោសដល់ម្ចាស់កម្មវិធីដូច្នេះថា« សូមអធ្យាស្រ័យចំពោះម្ចាស់កម្មវិធីយប់មិញនឹងព្រឹកនេះដែលមិនបានចូលរួមពិតជាសោកស្ដាយ តែពេលនេះខ្ញុំរាងធូរបន្តិចហើយស្អែកថ្ងៃទី 6 រហូតទៅសង្ឃឹមថានឹងបានធ្វើការដូចធម្មតាបើធ្វើមិនបានទេដាច់ខែដាច់ខ្យល់ហើយ។ ថ្ងៃទី 6 កាត់សក់ពីររោងច្រៀងល្ងាចកំពង់ចាម , ថ្ងៃទី 7 ក្រុងពាលីរតនគិរី, ថ្ងៃទី 8 កាត, សក់រតនគីរីច្រៀងល្ងាច, ថ្ងៃទី 9 កាត់សក់ ភ្នំពេញ»។