ហ្វី​លី​ពី​ន ៖ អបអរសាទរ​! កីឡា​ប៉េតង់​កម្ពុជា លើ​វិញ្ញាសា​៣​ទល់​៣ បាន​ឈ្នះ​មេដាយមាស​១​គ្រឿង​នៅ SEA Games 2019 ក្រោយ​ឈ្នះ​ម៉ា​ឡេ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​ពិន្ទុ ១៣​ទល់​នឹង​៤ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែធ្នូ​នេះ​។

ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយមាស​ជូន​កម្ពុជា​ពេល​នេះ រួម​មាន​កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម​, ដួង ឌី​ណា និង​អ៊ុ​ន ស្រី​យ៉ា ។

តាម​រយៈ​មេដាយមាស​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ហក់​មក​ឈរ​លេខ​រៀង​ទី​៧ ក្នុង​តារាង​មេដាយ​បណ្ដោះអាសន្ន​វិញ បន្ទាប់​ពី​ដណ្ដើម​បាន​មេដាយ​សរុប​២២​គ្រឿង រួម​មាន មេដាយមាស​២, ប្រាក់​៣, និង​សំរឹទ្ធ​១៧ ៕