ខេត្តបន្ទាយមានជ័យ ៖ ក្មេងបុរសម្នាក់ ខណៈដែលកំពុងជិះលើគោយន្តសណ្តោងរ៉ឺម៉ក ស្រាប់តែឃើញត្រីនៅក្នុងប្រឡាយ ហើយក៏បានស្ទុះលោតចេញវឹង បំណងទៅចាប់ត្រីនោះ តែអកុសល លោតមិនផុតត្រូវគោយន្តកិនចំ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។


ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចខាងកើតឈាងខាងត្បូង ភូមិស្ដៅ ឃុំគោកកឋិន ចម្ងាយប្រមាណ៣៥០ម៉ែត្រ។
ក្មេងប្រុសរងគ្រោះដែលគោយន្តកិនស្លាប់ មានឈ្មោះ វ៉ាន់ សុតុន អាយុ៧ឆ្នាំ មានឪពុកឈ្មោះស្វាង តុ ភេទប្រុស អាយុ៣១ឆ្នាំ និងម្ដាយឈ្មោះថោង សុវុន ទោះ អាយុ២៩ឆ្នាំ រស់នៅភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេតបន្ទាយមានជ័យ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេប្រុសរងគ្រោះ បានជិះគោយជាមួយប្រុសឈ្មោះ ភួង ភក្តី អាយុ៣៤ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ត្រឡប់មកពីច្រូតស្រូវ លុះដល់កន្លែងកើតហេតុ ប់តែកុមាររងគ្រោះបានលោតស្ទុះលោតវឹង បំណងចុះចាប់ត្រី តែអកុសល មិនផុតក៏ត្រូវគោយន្តកិនស្លាប់ភ្លាមៗតែម្ដង ហើយបានដឹកសពក្មេងរងគ្រោះមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តៅសោកអាល័យជាពន់ពេក៕