មេភូមិជប់ ឃុំតាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប លោក យុត ស្រូច បានរៀបចំពិធីជប់លៀងអបអរបុណ្យឯករាជ្យជាតិដែលបានអញ្ជើញអ្នកភូមិរបស់គាត់ទាំងអស់មកពិសាអារហារនិងស្រាបៀរកម្ពុជារហូតគាស់ត្រូវសំណាងទទួលបានទឹកប្រាក់៤០លានរៀល។

លោកមានប្រសាសន៍ថា៖ « ខ្ញុំបានទិញស្រាបៀរកម្ពុជាដំបូងត្រឹម៣កេសហើយកេសទីពីរនោះហើយដែលខ្ញុំគាស់ត្រូវឃើញ៤០លានរៀល ធ្វើឱ្យទាំងអ្នកភូមិនិងខ្ញុំរំភើបហ៊ោកញ្ជ្រៀវ។ ក្រោយមកយើងបានទៅទិញបន្ថែមរហូតឡើងដល់ ២៥កេស ហូបជួបជុំគ្នាហើយក៏មានអ្នកឈ្នះ ១០ម៉ឺន – ២០ ម៉ឺនរៀលហូរហែរក្នុងថ្ងៃតែមួយនោះ»។

លោកបានបញ្ជាក់ថា លោកនឹងចែកប្រាក់សំណាងនេះឱ្យដល់អ្នកភូមិក្នុងចំនួនស្មើរគ្ន ដែលសរុបមានចំនួនជិត៣០០នាក់ ក្នុងម្នាក់នឹងទទួលបានទឹកប្រាក់សំណាងយ៉ាងហោចណាស់៥០ដុល្លាអាមេរិក។

ពិសាដោយការទទួលខុសត្រូវ!