បរទេស ៖ សង្ឃកំហូច ១អង្គ បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនារីវ័យក្មេងម្នាក់ រហូតមានថ្លើមធំហ៊ាននាំស្រីស្នេហ៍មករួមរ័កមេត្រីដល់ក្នុងកុដិ លុះពុទ្ធបរិស័ទចំណុះជើងវត្តប្រទះឃើញ ក៏ប្តឹងសមត្ថកិច្ចចុះទៅចាប់សង្ឃទ្រុស្តសីល ខណៈកំពុងប្រើប្រាស់ថ្នាំញៀនជាមួយស្រីស្នេហ៍នៅក្នុងកុដិ។


យោងតាមគេហទំព័របស់ថៃ ឈ្មោះ Pingindy.com ដែលចេញផ្សាយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា អ្នកស្រុកមានការសង្ស័យទៅលើភិក្ខុមួយអង្គ ដែលគង់នៅក្នុងវត្តមួយកន្លែងតំបន់ផូឆៃ ស្រុកមឿង ខេត្តណងបួឡាំភូ មានអាការខុសប្រក្រតីច្រើនឆ្នាំមកហើយ ពោលគឺឲ្យតែយប់ឡើងមានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើនពពាក់ពពូនគ្នាចេញចូលកុដិរបស់សង្ឃអង្គនោះ ជាប្រចាំ។

ក្រោយមក សមត្ថកិច្ចៃបានដាក់កម្លាំងឃ្លាំមើលដោយសម្ងាត់ ហើយពិតជាមានក្មេងស្ទាវប្រុសស្រីចេញចូលក្នុងកុដិរបស់សង្ឃនោះមែន ។ លុះនៅយប់ថ្ងៃទី១៩ វិច្ឆិកា សមត្ថកិច្ចបានបើកប្រតិបត្តិការសម្រុកចូលទៅកាន់កុដិនោះ។ ពេលនោះ ក្រុមក្មេងស្ទាវបានប្រាប់ថា សង្ឃចូ កំពុងនៅក្នុងបន្ទប់ជាមួយស្រីស្នេហ៍តែ២នាក់។ ក្រោយប្រទះឃើញបែបនេះ សមត្ថកិច្ចបានធ្វើការពិនិត្យទឹកនោមភិក្ខុចូ និងស្រីស្នេហ៍ រកឃើញថា មានសារធាតុញៀននៅក្នុងទឹកនោមទាំងពីរនាក់ ។
នៅចំពោះមុខសមត្ថកិច្ច សង្ឃកំហូច ចូ បានសារភាពថា ខ្លួនានលួចទាក់ទងគ្នាអស់រយៈពេល៣ឆ្នាំមកហើយដោយដំបូងឡើយ គឺស្គាល់គ្នាតាមរយៈហ្វេសប៊ុក រហូតឈានដល់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នានៅលើកុដិតែម្តង ហើយពេលខ្លះជក់ថ្នាំញៀនជាមួយគ្នាទៀតផង និងទើបតែរយៈពេល២សប្តាហ៍ចុងក្រោយនេះ ខ្លួន នាំស្រីស្នេហ៍មកស្នាក់នៅក្នុងដុដិ រួមស្នេហ៍នឹងមួយគ្នាដូចប្តី-ប្រពន្ធ ។

ក្រោយពីបែកធ្លាយរឿងអាសូ្រវនេះ សមត្ថកិច្ចបានឃាត់សង្ឃកំហូចចូ ប្រគល់ជូនមន្ត្រីសង្ឃចាប់ផ្សឹក មុននាំមកចាត់ការតាមផ្លូវច្បាប់ជាក្រោយ។


សូមទស្សនាវីដេអូ ដែលសមត្ថកិច្ចថៃ ចុះចាប់សង្ឃកំហូច ចូ និងស្រីស្នេហ៍ នៅក្នុងកុដិដូចខាងក្រោម៖