រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម នឹងមានឥទ្ធិពលលើកម្ពុជា។
លក្ខណៈបែបនេះ នឹងធ្វើឲ្យតំបន់ខ្ពងរាបភាគឦសាន អាកាសធាតុត្រជាក់ពេលព្រឹក ក្នុងកម្រិតសីតុណ្ហភាពអប្បបរមាចាប់ពី១៩ ទៅ២១ អង្សា។


អាស្រ័យដូចបានជម្រាប់ជូនខាងលើសូមបងប្អូន មានការប្រុងប្រយ័ត្ន ជាពិសេសត្រូវត្រៀមអាវរងាទុកឲ្យហើយ៕