រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី ម៉ម សុម៉ាលី បានបង្ហោះនូវរូបក្មេងស្រីម្នាក់ដែលត្រូវបានគេរំលោភសេពសន្ថវៈ ជាមួយនឹងស្នាមរងរបួសដោយផ្លែកាំបិតជាច្រើនកន្លែង ដោយការកាប់ប៉ងសម្លាប់ពីជនល្មោភកាមកំណាច។


អ្នកស្រីម៉ម សុម៉ាលី បានភ្ជាប់ជាមួយសារដ៏អាសូរថា ៖ “មកសំពះអរគុណម៉ាក់ ទ្រីសុខា និង ម៉ាក់ ម៉ាលី ។ 38កាំបិតដែលជនល្មើសរំលោភ និងកាប់នាងប៉ុនប៉ងសម្លាប់ ។ កូនគេ កូនយើង ថ្ងៃនេះបេះដូងខ្ញុំខ្ទេចខ្ទាំ អស់ហើយ អស់កម្លាំង មិនចង់និយាយ មានតែទឹកភ្នែក ដែលសង្វេគចំពោះនាងតូច អាយុ៩ឆ្នាំ ត្រូវ រំលោភ និង កាប់សម្លាប់ ។ បើច្បាប់នៅធូររលុង គ្រឿងញៀន និង សុរា នៅតែមាន ហើយនាងៗលក់អនឡាញខ្លះនៅតែបញ្ចេញកេរ្តិ៍នោះ ក្មេងរងគ្រោះនៅតែមានបន្ត ។ អរគុណបងសុខា ដែលបានជួយ ១លានរៀល ។ នាងនៅត្រូវការថវិកាបន្តទៀត ពេលនាងខ្ញុំធូរចិត្តបន្តិច ខ្ញុំនឹង បង្ហោះ វីដេអូ តែពេលនេះ សុំសំរាកបន្តិច ស្អែកទៅពេទ្យបន្ត” ។